ក្រុម​គ្រួសារ ​​អំពាវនាវ​រក​ថវិកា​ ធ្វើ​ទូកញ្ចក់​តម្កល់​ ស្ត្រី​ចំណាស់​ ស្លាប់​សង្ស័យ ​រស់​ឡើង​វិញ

 
 

ខេត្តបន្ទាយមានជ័យស្ត្រីចំណាស់ដែលស្លាប់ហើយសង្ស័យរស់ ឡើងវិញនៅក្រុងប៉ោយប៉ែតមក ដល់ពេលនេះនៅតែ មានសភាពដូចដើមមិនស្អុយ ហើយសាច់នៅទន់ធម្មតា ពោលគឺរយៈពេល៥យប់ និង៦ថ្ងៃទៅហើយ ហើយនៅព្រឹកថ្ងៃទី១៥ នេះកូនចៅ និងសាច់ញាតិ ដោយសារជួបបញ្ហាកង្វះថវិកាបាន អំពាវនាវសុំសប្បុរសជនក្នុង និងក្រៅប្រទេសជួយដើម្បី ធ្វើទូកញ្ចក់ដាក់តម្កល់ ហើយក៏គ្រោងប្ដូរទីតាំងផងដែរ។

ស្ត្រីចំណាស់ដែលស្លាប់ ហើយសង្ស័យរស់វិញនោះ នាពេលកន្លងមកស្នាក់ នៅផ្ទះកូនស្រីពៅ ឈ្មោះហេង វិន អាយុ២៦ឆ្នាំ ប្ដីឈ្មោះឡាយ អិន អាយុ៣១ឆ្នាំ ហើយបច្ចុប្បន្នកំពុងតម្កល់នៅផ្ទះ កូនស្រីពៅនោះផងដែរ។

ឈ្មោះហេង វីន ភេទប្រុស អាយុ៣៧ឆ្នាំ ជាកូនប្រុសរបស់ស្ត្រីរងគ្រោះ មានប្រពន្ធឈ្មោះឯម រី អាយុ៣៤ឆ្នាំ បានប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី១៥នេះ ចំពោះមុខបងប្អូន និងសាច់ញាតិថា ដោយម្ចាស់ផ្ទះ(ប្អូនស្រី)បច្ចុប្បន្នក្រីក្រ និងខ្លាចមិនហ៊ានតម្កល់ ម្ដាយលើផ្ទះបន្តទៀត ខ្លួន(ហេងវីន) និងប្រពន្ធបានសម្រេចចិត្ត គ្រោងយកម្ដាយទៅតម្កល់នៅផ្ទះ ក្នុងភូមិកើតហេតុជាមួយគ្នា ហើយសុខចិត្តផ្អាកការងារ នៅប្រទេសថៃដើម្បី មើលថែម្ដាយសិន។

បុរសខាងលើបន្តថា គ្រួសារគាត់មានបំណងធ្វើទូកញ្ចក់ តម្កល់ម្ដាយឲ្យបានសមរម្យគ្រាន់ ឲ្យអ្នកស្រុកចូលទៅទស្សនា ព្រោះថាម្ដាយរបស់គាត់នៅមានសភាពដូចដើមមិនស្អុយ ហើយសាច់នៅទន់ជាធម្មតាបាតជើងក៏ នៅពណ៌ក្រហមដដែល បើទោះជាខ្លួនប្រាណ ប្រែពណ៌ខ្មៅក៏ដោយ។

ស្ត្រីឈ្មោះភួង យុំ អាយុ៦៤ឆ្នាំ ជាប្អូនស្រីបង្កើតរបស់ស្ត្រីរងគ្រោះប្រាប់ថា កាលពីវេលាម៉ោងប្រហែល៣ ទៀបភ្លឺព្រឹកថ្ងៃទី១៥នេះ ខណៈពេលដែលគាត់លង់លក់ មួយប៉ព្រិចភ្នែក ស្ត្រីរងគ្រោះជាបងបានមក ពន្យល់សប្តិប្រាប់ថា គាត់ទៅឆ្ងាយហើយមិន បាច់មើលថែទៀតទេ។

ស្ត្រីរងគ្រោះមានសភាពទន់ជាធម្មតា ហើយកូនចៅបានលើកផ្លាស់ សំលៀកបំពាក់ឲ្យទៀតផងកាល ពីរសៀលថ្ងៃទី១៤ ម្សិលមិញ។ ជុំវិញរឿងរ៉ាវភ្ញាក់ផ្អើលខាងលើ លោកតាម្នាក់ឈ្មោះវ៉ា រើន អាយុ៦៦ឆ្នាំ ជាជំនួយការអាចារ្យវត្តជិនវ័ន្តសីមារាម ហៅវត្តម៉ុងចិនបានប្រាប់កោះសន្តិភាពនៅផ្ទះកើតហេតុថា គាត់បានធ្វើជាអាចារ្យ៨ឆ្នាំហើយៗ មិនដែលជួបករណីចម្លែកបែបនេះឡើយ។

លោកតាខាងលើបន្តថា កន្លងមកធ្លាប់មានករណីបែបហ្នឹង ប៉ុន្តែគេហៅថា ភ្លឹកមិនស្លាប់ទេ ហើយមនុស្សដែលភ្លឹក នោះមានដង្ហើមដកយូៗម្ដង អ្នកភ្លឹកខ្លះគេដាក់ស៊ីរ៉ូមក៏មានដែរ។ កូនចៅ និងសាច់ញាតិស្ត្រីរងគ្រោះអំពាវនាវ រកថវិកាពីសប្បុរសជនក្នុង និងក្រៅប្រទេសដើម្បីធ្វើទូកញ្ចក់តម្កល់ នៅផ្ទះឈ្មោះហេង វីន ប្រពន្ធឈ្មោះឯម រី ដែលគ្រោងប្ដូរទីតាំងតម្កល់នោះ។

គ្រួសារក្រីក្រជួបបញ្ហាចម្លែក ខាងលើនៅព្រឹកថ្ងៃទី១៥នេះបានទទួល អំណោយអង្ករ០១ការុង ទម្ងន់៥០គីឡូក្រាម និងថវិកាចំនួន១០ ម៉ឺន រៀល ពីលោកគាត ហ៊ុល ចៅសង្កាត់ផ្សារកណ្ដាល ។







ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម