ឱ្យ​​ក្មេង​​មិន ទាន់គ្រប់ អា​យុ​​ជិះម៉ូតូ​ សង់​​២០១៥ ត្រូវចោរ​គំរាម ​ប្លន់​យក​​​បាត់​

 
 

ខេត្តកំពង់ស្ពឺ ៖ ក្មេងប្រុស២នាក់កំពុងជិះឌុបគ្នា ទៅទទួលបងស្រីនៅផ្សារ ត្រូវចោរប្លន់២នាក់ធ្វើ សកម្មភាពកៀរម៉ូតូC125 ស៊េរីឆ្នាំ2015មួយគ្រឿងឱ្យឈប់ ហើយជនសង្ស័យទាំង២នាក់ នោះបានគំរាមប្លន់យកម៉ូតូបានសម្រេច រួចជិះគេចខ្លួនបាត់ ។

ហេតុការណ៍ខាងលើកើត ឡើងកាលពីវេលាម៉ោង០៩ និង៥៥នាទី ព្រឹកថ្ងៃទី១៥ ឧសភា ២០១៥ នេះ ស្ថិតនៅចំណុចខ្នងទួលដា ក្នុងភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះទាំង២នាក់ ១-ឈ្មោះគិត ប៊ុនថាន់ អាយុ១៣ឆ្នាំ និងម្នាក់ទៀតឈ្មោះឡោ សារិទ្ធ អាយុ៩ឆ្នាំ (ជាប្អូន) មានទីលំនៅក្នុងភូមិប្ញស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជិះម៉ូតូពាក់ស្លាកលេខភ្នំពេញ 1CU-2002។

ប្រភពបន្តថា មុនពេលកើតហេតុ ក្មេងប្រុសទាំង២ នាក់ជិះឌុបគ្នាចេញពីផ្ទះ ដើម្បីទៅទទួលបងស្រីនៅផ្សារទួលតាឡាក់ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ មកជិះកៀរម៉ូតូពួកគេឱ្យឈប់ ហើយគំរាមយកម៉ូតូតែម្តង ។

លោកអធិការស្រុក ភ្នំស្រួចបានឱ្យដឹងថា បន្ទាប់ពីទទួលដំណឹងនេះភ្លាម លោកកំពុងតែធ្វើការស្រាវជ្រាវ យ៉ាងចិត្តទុកដាក់បំផុត ក្រោយពីទទួលដឹងថា ជនសង្ស័យបានធ្វើដំណើរ តាមផ្លូវបណ្តោយផ្លូវជាតិលេខ០៤ ឆ្ពោះទៅទិសខាងកើតនោះ ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម