ញាក់សាច់! អ្នកដំណើរស្រីម្នាក់ ត្រូវញញួរសំពង ចំក្បាលព្រោះតែ ដើរឆ្លងផ្លូវ ពេលស្តុបក្រហម
ចិន៖ រឿងហេតុដ៏គួរ ឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីមាន ស្ត្រីម្នាក់ដែល ជាអ្នកធ្វើដំណើរ ដោយថ្មើរជើង នៅតាមផ្លូវសាធារណៈ ត្រូវបានប៉ូលីសចរាចរ យកញញួរដែក មកវាយសំពងក្បាល ក៏ព្រោះតែនាង ដើរឆ្លងផ្លូវ ពេលភ្លើងស្តុបក្រហម។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា នារីជាប៉ូលីស ចរាចរស្ម័គ្រចិត្ត ដែលមិនទាន់ ស្គាល់ឈ្មោះម្នាក់ បានយកញញួរដែក ទៅសំពងក្បាល នារីជាអ្នក ដំណើរម្នាក់ ម្តងហើយម្តងទៀត បន្ទាប់ពីនារី ម្នាក់នោះមិនព្រម ស្តាប់ការបញ្ជា ហាមមិនឲ្យឆ្លងផ្លូវ មួយខ្សែនៅក្នុង ភាគខាងកើត នៃខេត្តសានទុង ប្រទេសចិន កាលពីម៉ោង ៦ព្រឹក ថ្ងៃអង្គារ សប្តាហ៍នេះ។
ផ្អែកលើសម្តី របស់សាក្សី ដែលបានឃើញ ហេតុការណ៍ផ្ទាល់ បានបញ្ជាក់ប្រាប់ថា រវាងនារីជា អ្នកដំណើរ និងប៉ូលីសចរាចរ ស្រីរូបនោះ ឧស្សាហ៍មានជម្លោះ ជាមួយគ្នាជារឿយៗ ទាក់ទងនឹង រឿងដែលដើរ ឆ្លងផ្លូវពេល ភ្លើងស្តុបក្រហម ហើយថ្ងៃដែល កើតហេតុនេះ ក៏មិនខុសពី រាល់ដងដែរ ដោយនារីជា អ្នកដំណើរម្នាក់នោះ នៅតែធ្វើព្រងើយ ស្តាប់មិនឮ នូវការបញ្ជា ហាមមិនឲ្យ ឆ្លងផ្លូវពី សំណាក់ប៉ូលីស ចរាចររូបនោះ។
នារីជាអ្នកដំណើរ ដែលរឹងទទឹង ក្នុងការឆ្លងផ្លូវ ពេលស្តុបក្រហម កំពុងដេកសន្លប់ ដោយសារការ វាយនឹងញញួរ
សាក្សីបានបន្តទៀតថា ក្រោយមកដោយ ឃើញបែបនេះ ហើយប្រហែលជា ទ្រាំមិនបាន នារីដែលពាក់ ឯកសណ្ឋាន ជារបៀប ប៉ូលីសចរាចរស្ម័គ្រចិត្ត នោះបានរង់ចាំរហូត ទាល់តែភ្លើងស្តុប បៃតង រួចក៏ស្ទុះរត់ ឆ្លងផ្លូវទៅរក នារីជា អ្នកដំណើរម្នាក់នោះ នឹងបានទាញ ញញួរមកវាយ នាងមិនដកដៃ ព្រមទាំងបាន ស្រែកថា “យើងនឹងមិន ឲ្យនាងឆ្លងផ្លូវ ក្នុងពេលស្តុបក្រហម ទៀតទេ!”។
យ៉ាងណាមិញ ក្រោយហេតុការណ៍ នេះកើតឡើងរួច នារីជាអ្នកដំណើរ ក៏ដេកសន្លប់ ស្តូកស្តឹងនៅ លើផ្លូវនិង ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះ រីឯនារីជា ប៉ូលីសចរាចរស្ម័គ្រចិត្ត នោះក៏ត្រូវបាន ចាប់ខ្លួន និងរង់ចាំ ការស៊ើបអង្កេត ជុំវិញករណីនេះ ផងដែរ៕
នារីជា ប៉ូលីសចរាចរ ស្ម័គ្រចិត្ត និងញញួរសម្រាប់ ការវាយប្រហារ
ប្រភព៖ ដេលីម៉េល
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!