ស្រី្ដសេពគ្រឿងស្រវឹង នឹងមាន ការកើន ទ្បើងខ្ពស់ជាងបុរស
ភ្នំពេញ ៖ ប្រធានគម្រោង អង្គការចលនា ដើម្បីសុខភាពកម្ពុជា អ្នកស្រី ម៉ក់ ទេវិន្ទ បានបញ្ជាក់ ក្នុងសិក្ខា សិលា ស្ដីពីគ្រឿងស្រវឹង និងវិធានការកាត់បន្ថយការប្រើប្រាស់ ថា តួរលេខ នៃការផឹកស្រា របស់ស្រ្តី កម្ពុជានឹងមានការកើនទ្បើង ខ្ពស់ជាងបុរស ទៅថ្ងៃខាងមុខ។
អ្នកស្រីបានមានប្រសាសន៍ក្នុងសិក្ខាសាលា ខាងលើកាលពីពេលថ្មីៗនេះថា ការកើនទ្បើងនៃចំនួនស្រ្ដី ដែលសេពនូវគ្រឿងស្រវឹងនេះ បណ្ដាល មក ពីកត្ដាជាច្រើនដូចជា កន្លែងលក់គ្រឿងស្រវឹង មានស្ទើរគ្រប់ ទីកន្លែង មិនថាតូបចែកចាយឬ កន្លែងក្រោមឆ័ត្រ នានា តម្លៃគ្រឿងស្រវឹងថោក ការផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងមានគ្រប់រួបភាពគឺ ការផឹកហើយ ទទួលបានរង្វាន់ជាច្រើន ដែលជាការលើកទឹក ចិត្ដដល់អ្នកផឹក ការផ្ដល់ ឱកាសឲ្យអ្នកផឹកងាយស្រួលស្វែងរកន្លែងទិញគ្រឿងស្រវឹង មិនកំណត់ពេល វេលានៃការលក់គ្រឿងស្រវឹង គ្មានច្បាប់ត្រឹមត្រូវ សម្រាប់អ្នកលក់និង អ្នកបរិភាគគ្រឿងស្រវឹង ជាពិសេស នោះ គឺអាចរកទិញ គ្រឿងស្រវឹងបាន ២៤ម៉ោងតែម្ដង។
លោក ស្រី ម៉ក់ ទេវិន្ទ មានប្រសាសន៍ទៀតថា «នៅពេលនេះ ស្ថិតិដែលយោងទៅតាមស្រាវជ្រាវ មួយផ្នែក ក្នុងរយៈពេល ១២ខែចុង ក្រោយនេះ បានបង្ហាញ ឲ្យឃើញថា ស្រី្ដ ពិសារគ្រឿងស្រវឹង ២៣.២ភាគរយ ឯណោះ ដោយការពីពេលមុន ស្ទើរតែគ្មានផង ហើយចំពោះ កុមារមិនទាន់ គ្រប់វ័យផង ក៏ពិសា គ្រឿងស្រវឹង ច្រើនណាស់ដែរ”។
លោកស្រី បន្ថែមទៀតថា អ្នកដែលចាប់ផ្ដើមប្រើប្រាស់គ្រឿងស្រវឹង សម្រាប់កុមារមិនទាន់គ្រប់វ័យ នៅសម័យ បច្ចុប្បន្ន មានយ៉ាងតិចណាស់ ១១.៣ ភាគរយចាប់ពីអាយុ ៨-១៧ ឆ្នាំ ហើយពិសា គ្រឿងស្រវឹងញឹកញាប់ផងដែរ។
សូមបញ្ជាក់ថា អង្គការចលនាដើម្បីសុខភាពកម្ពុជាបានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការ ចំនួនបួន ដ៏មានប្រសិទ្ធិភាពក្នុង ការកាត់បន្ថយ ការប្រើប្រាស់ គ្រឿងស្រវឹង មានដូចជា វិធានការ តំលើងពន្ធ , ហាមផ្សាយពាណិជ្ជកម្ម , កំហិតការលក់ គ្រឿងស្រវឹង និងកំណត់ អាយុអាចប្រើប្រាស់ គ្រឿងស្រវឹង ជាពិសេសនឹងកំណត់ច្បាប់ជុំវិញនឹងការគ្រឿងស្រវឹងឲ្យបានត្រឹមត្រូវ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!