ស្គាល់​​ អត្តសញ្ញាណ ​​សព​ស្ត្រី​​​ចំណាស់ ដែល​ស្លាប់​​ ក្នុង​វាល​​​ស្រែ​​​​​​ ហើយ

 
 

ខេត្តកំពង់ស្ពឺ ៖ សាកសពស្ត្រីចំណាស់ម្នាក់ ដែលត្រូវប្រជាពលរដ្ឋប្រទះ ឃើញនៅក្នុងវាលស្រែបាន ស្គាល់អត្តសញ្ញាណហើយ បន្ទាប់ពីបានចុះផ្សាយក្នុង សារព័ត៌មានកោះសន្តិភាពមក ដែលពេលនេះត្រូវកូនចៅ កំពុងតែយកសពទៅធ្វើបុណ្យតាមប្រពៃណី ។

តាមការរៀបរាប់ របស់ស្ត្រីឈ្មោះផាន វិន អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងអញ្ចាញ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ទដង្កោ រាជធានីភ្នំពេញ បានឱ្យដឹងថា សពដែលប្រជាពលរដ្ឋប្រទះ ឃើញស្លាប់នៅក្នុងវាលស្រែ ក្បែរភូមិ គឺជាម្តាយរបស់ គាត់មានឈ្មោះស៊ុំ សឿងអាយុ៦៤ឆ្នាំ មានជំងឺសរសៃប្រសាទ ជាយូរឆ្នាំមកហើយ ។ សព្វថ្ងៃរស់នៅជាមួយ កូនម្នាក់ទៀតនៅសង្កាត់ ស្ទឹងមានជ័យ ខណ្ទមានជ័យ ។

ស្ត្រីនោះបន្តថា គាត់បានទទួល ដំណឹងពីបងប្អូនអំពីការបាត់ខ្លួន របស់ម្តាយគាត់តាំងពីថ្ងៃទី១១ មេសា ២០១៥ មកម្ល៉េះ ហើយម្នាក់ៗ ក៏បាននាំគ្នាដើររក តែរកមិនឃើញ ទើបតែឃើញព័ត៌មានផ្សាយ សង្ស័យក៏ទៅសាកសួរ សមត្ថកិច្ចអំពីភិនភាគ ទើបដឹងនិងស្គាល់ច្បាស់ថា ជាម្តាយរបស់គាត់ ។

ពេលនេះគាត់និងបងប្អូន បានឯកភាពគ្នានឹងគាស់ យកសពទៅធ្វើបុណ្យនៅ វេលាម៉ោង៤រសៀលថ្ងៃទី ១៤ ឧសភា ២០១៥ នេះ ។ សូមរំលឹក ថា កាលពីថ្ងៃទី១៣ ឧសភា ២០១៥ សពស្ត្រីវ័យចំណាស់ម្នាក់ ត្រូវប្រជាពលរដ្ឋប្រទះ ឃើញស្លាប់ក្នុងវាលស្រែ ក្បែរភូមិពង្រឃុំ ធម្មតាអរ ស្រុកសំរោងទង បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាចុះទៅពិនិត្យ ។ សាកសពស្ត្រីចំណាស់ ខាងលើ ត្រូវសមត្ថកិច្ចអះអាងថា បានស្លាប់ដោយសារខ្យល់គរ មិនមានពាក់ព័ន្ធនឹង ករណីឃាតកម្មនោះទេ ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម