ក្រុមហ៊ុនធំមួយទៀត ចេញលុយ ប៉ាវបុគ្គលិក ១២,៧០០ នាក់ ធ្វើដំណើរកំសាន្ត ទៅប្រទេសថៃ
ចិន៖ ក្រោយពី មានព័ត៌មាន ដ៏ល្បីរន្ទឺមួយ អំពី នាយកក្រុមហ៊ុនចិន ចំណាយប្រាក់ រាប់លានដុល្លារ ជូនបុគ្គលិក ៦,៤០០នាក់ ទៅ កំសាន្តនៅ ប្រទេសបារំាងមក ស្រាប់តែពេលថ្មីៗនេះ ក្រុមហ៊ុនចិន ដ៏ធំមួយផ្សេងទៀត ក៏បានចេញលុយ ប៉ាវបុគ្គលិក ១២,៧០០នាក់ ឲ្យទៅកំសាន្តសប្បាយ នៅប្រទេសថៃ វិញម្តង។
បុគ្គលិក ១២,៧០០ ក្រុមហ៊ុនចិនមួយ នឹងធ្វើដំណើរទេសចរណ៍មកកាន់ប្រទេសថៃ
យោងតាមប្រភពព័ត៌មាន បានឲ្យដឹង ក្រុមហ៊ុនចិន Infinitus បាននាំបុគ្គលិក សរុប ១២,៧០០នាក់ ទៅដើរកំសាន្ត ក្នុងប្រទេសថៃ ដែលដំណើរ កំសាន្តនេះ ត្រូវបានបែងចែក ជាក្រុមតូចៗ មានបុគ្គលិក ពី ២,០០០ ទៅ ៣,០០០ នាក់ នឹងធ្វើដំណើរ ទៅប្រទេសថៃ ចាប់ថ្ងៃទី ១០ ដល់ ២៦ ខែ ឧសភា នេះបើតាមការបញ្ជាក់ ពីអាជ្ញាធរទេសចរណ៍ ប្រចាំប្រទេសថៃ។
ក្នុងនោះ អ្នកស្រី Juthaporn Rerngronasa ដែលជាមន្ត្រីអាជ្ញាធរ ទេសចរណ៍ថៃ បានប្រាប់សារព័ត៌មាន Bangkok Post ឲ្យដឹងថា បុគ្គលិក ក្រុមហ៊ុន ចិននេះ នឹងចំណាយពេល ៣យប់ ដើម្បីដើរកំសាន្ត នៅក្នុងទីក្រុង បាងកក និង បីយប់ទៀត នៅ ប៉ាតាយ៉ា ដែលពួកគេ នឹង ស្នាក់នៅ ក្នុងសណ្ឋាគារ លំដាប់ ផ្កាយ ៤ និង ផ្កាយ ៥ ។ អ្នកស្រី បន្ថែមទៀតថា សំរាប់ កញ្ចប់ទេសចរណ៍ របស់បុគ្គលិក ក្រុមហ៊ុននេះ នឹងរំពឹងថា អាចរក ចំនូល ដល់វិស័យទេសចរណ៍ថៃ ប្រហែលជា ៦០០ លានបាត (ប្រហែល១៨លានដុល្លារ) ហើយក្រុមហ៊ុននេះ ក៏បានកក់ ជើងយន្តហោះ ចំនួន ១១០ ជើង ដើម្បីនាំបុគ្គលិក របស់ពួកគេ ធ្វើដំណើរទៅ ប្រទេសថៃ រួចជាស្រេច។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Infinitus ជាសហគ្រាស ផលិត និង ចែកចាយ ផលិតផល ឱសថព្យាបាលសុខភាព ផលិតផលថែរក្សាសម្រស់ និង ស្បែក ដ៏ធំមួយនៅ ក្នុងប្រទេសចិន ដែលក្រុមហ៊ុននេះ មាន ២៦ទីតាំងធំៗ និង មានហាង លក់ផលិតផល តូចៗ ជិត ៥,០០០ កន្លែង ពាសពេញ ប្រទេសចិន ៕
បុគ្គលិកក្នុងក្រុមហ៊ុន ចិននេះ
ប្រភព shanghaiist | bangkokpost
ដោយ ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!