ឪពុកស្តី បន្ទោស រឿងរាំធុងបាស កូនចិត្ត តិរច្ឆានទាញ ផ្គាក់កាប់ ឪពុករយះ ដើមទ្រូងស្លាប់
ខេត្តកំពង់ធំ ៖ គ្រាន់តែតែឪពុកស្តីបន្ទោសរឿង ទៅរាំធុងបាសព្រោះខ្លាច កូនប្រុសមានរឿងរ៉ាវវាយតប់គ្នា តែត្រូវកូនចិត្តតិរច្ឆាន កាប់ឪពុកមួយកាំបិតផ្គាក់បណ្តាល អោយស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុតែម្តង ។ ករណីអំពើហឹង្សានេះបាន កើតឡើងកាលពី វេលាល្ងាចថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៥ នៅក្នុងភូមិអណ្តោតថ្មីខាងកើត ឃុំបាក់ស្នា ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។
ជុំវិញករណីកូនបង្កើត កាប់ឪពុកខ្លួនឯង បណ្តាលអោយស្លាប់នេះ ស្រី្តដែលត្រូវជាប្រពន្ធជនរងគ្រោះ និងជាម្តាយបង្កើតជនដៃដល់បាននិយាយរៀបរាប់ ទាំងអួលដើម.កថា ប្តីរបស់គាត់មានឈ្មោះអិន និម អាយុ៥៥ឆ្នាំ ហើយមុនពេលឈានដល់ការ ឈ្លោះប្រកែកគ្នារវាងឪពុក និងកូនប្រុស របស់គាត់ឈ្មោះ ម៉េស មិ អាយុ២១ឆ្នាំ គឺផ្តើមឡើងដោយសារកូន របស់គាត់បានជិះម៉ូតូទៅរាំធុងបាស កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ លុះដល់ព្រឹកឡើងថ្ងៃទី១៣ ឪពុកបានឃើញម៉ូតូបែក ស្តុបទាំងក្រោយទាំងមុខ ទើបគាត់សួរទៅកាន់ កូនដែលជាជនដៃដល់ថា «ហេតុអ្វីបានជាម៉ូតូបែក ស្តុបទាំងមុខទាំងក្រោយ?» ពេលនោះកូនឆ្លើយ ប្រាប់ឪពុកវិញថា ស្តុបម៉ូតូបែកនោះ មិនដឹងអ្នកណាវាយទេ ព្រោះខ្ញុំកំពុងតែចូលរាំធុងបាស់ ។
ស្រី្តដែលត្រូវជាប្រពន្ធនិង ជាម្តាយបង្កើតបានបន្តប្រាប់ថា កូនគាត់ក៏បានយក ម៉ូតូទៅអោយជាងធ្វើ នៅក្នុងភូមិបាក់ស្នា លុះល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ ឪពុកឃើញកូនមក ដល់ផ្ទះក៏បានស្តីបន្ទោស ទើបមានការតមាត់គ្នា រវាងឪពុក និងកូន យ៉ាងតឹងសរសៃ.ក បណ្តាលអោយឪពុកខឹង ក៏បានពោលពាក្យ ទៅកាន់កូនប្រុសថា «បើឯងនៅធ្វើអីចឹងទៀត អញនឹងវាយឯងឲ្យស្លាប់់» ឪពុកនិយាយបណ្ដើរ ចុះពីលើផ្ទះមករកវាយកូនបណ្ដើរ តែជាអកុសលគាត់ទើបតែ ចុះមកដល់កាំជណ្តើរទីបី ភ្លាមនោះក៏ត្រូវកូនតិរច្ឆាន ស្ទុះទៅទាញបានកាំបិតផ្គាក់ កាប់ទៅលើឪពុក មួយកាំបិត ចំឆ្អឹងជំនីខាងឆ្វេង រយះធ្លាយពោះវៀន បណ្តាលអោយប្រកាច់ ដាច់ខ្យល់ស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម តែម្តងទៅ ។
ស្ត្រីជាប្រពន្ធ ជនរងគ្រោះបន្តទៀតថា ក្រោយពេលកើតហេតុ កូនតិរច្ឆានក៏បានរត់គេចខ្លួន ។ ភ្លាមៗនោះអ្នកជិតខាង ក៏បានទូរស័ព្ទប្តឹងសមត្ថកិច្ចនគរបាល ប៉ុស្តិ៍បាក់ស្នា លោកនុត សុផល នាយប៉ុស្តិ៍បាក់ស្នា ក៏បានដឹកនាំកម្លាំង ទៅកន្លែងកើតហេតុ ។ ហើយលោកបានអោយកម្លាំងរបស់លោកដេញ តាមពីក្រោយជនដៃដល់ដែរ តែដោយសារតែភូមិសាស្ត្រនោះ មានព្រៃច្រើនពេក ទើបកម្លាំងរបស់ លោកពិបាកក្នុងការរុករក ។
លោកនុត សុផល នាយប៉ុស្តិ៍បាក់ស្នា បានអោយដឹងថា ប៉ុន្មានម៉ោងក្រោយមក កម្លាំងរបស់លោក ក៏ប្រទះឃើញជនដៃ ដល់ជិះម៉ូតូមួយគ្រឿងអត់បើកភ្លើង លោកក៏បញ្ជាអោយកូន ចៅធ្វើការស្ទាក់ចាប់ តែជនដៃដល់ឃើញមាន កម្លាំងសមត្ថកិច្ចនៅពីមុខ ដឹងខ្លួនក៏ផ្តួលម៉ូតូចោល ហើយរត់គេច ខ្លួនបាត់តែម្តង ។
លោកនាយប៉ុស្តិ៍បញ្ជាក់ថា ម៉ូតូដែលជនដៃដល់ជិះនោះ គឺលួចពីម្ចាស់ចំការ ដែលធ្វើចំការ នៅក្បែរភូមិនេះ យកមកជិះដើម្បីគេចខ្លួន តែត្រូវសមត្ថកិច្ចយើង ធើ្វការស្ទាក់ចាប់បានតែម៉ូតូ ប្រគល់អោយម្ចាស់ដើមវិញ ចំណែកឯសពជនរងគ្រោះ ត្រូវបានយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។ បច្ចុប្បន្នកូនតិរច្ឆាន ដែលកាប់សម្លាប់ឪពុក សមត្ថកិច្ចកំពុងដុតដៃដុត ជើងធ្វើការតាមប្រមាញ់ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!