គួរឲ្យអាណិត! ស្ត្រីមេម៉ាយ មើលថែ កូនភ្លោះ របស់គាត់ ដែលមានជំងឺ ធាត់ខ្លាំង និងពិការខួរក្បាល ជាង២០ឆ្នាំ តែម្នាក់ឯង

 
 

ចិន៖ ស្ត្រីមេម៉ាយម្នាក់ នៅទីក្រុង Shenyang បានចំណាយពេល ជាង២០ ឆ្នាំ ចិញ្ចឹមមើលថែ កូនភ្លោះទាំង២នាក់ របស់គាត់ ដែលមានបញ្ហា ខួរក្បាល កើតជំងឺខ្វះការផ្ចង់ស្មារតី (autism) និងជំងឺធាត់ខ្លាំង កំពុងទទួលការអារម្មណ៍ យ៉ាងខ្លាំងនៅលើ បណ្តាញអ៊ិនធឺណែត ក្រោយពេលដែល មានព័ត៌មាន ចុះផ្សាយពីជីវិត របស់គាត់ កាលពីថ្ងៃទិវាបុណ្យម្តាយ កន្លងទៅនេះ។


អ្នកស្រី Ma Zhiqiu និងកូនទាំងពីររបស់គាត់

អ្នកស្រី Ma Zhiqiu សំរាលបានកូនភ្លោះប្រុស២នាក់ កាលពីថ្ងៃ ២៣ ខែកុម្ភៈ ឆ្នាំ ១៩៩៤ នៅពេលដែលគាត់ មានអាយុ២៦ ឆ្នាំ។ ក្រោយមក មិនយូរប៉ុន្មាន ក្មេងប្រុសទាំង២ បានកើតជំងឺ ពិការខួរក្បាល និងខ្សោយការ ផ្ចង់ស្មារតី ព្រោះតែ ផលវិបាកដែលបង្ក ឡើងដោយការ កើតមិនគ្រប់ខែ។ ដើម្បីអាចមើលថែ កូនទាំង២ អ្នកស្រី Ma Zhiqiu បានលាឈប់ ពីការងារ មកជាស្ត្រីមេផ្ទះវិញ។ មិនយូរប៉ុន្មាន បន្ទុកនៃការ ចិញ្ចឹមកូន ទាំងប៉ុន្មាន ត្រូវធ្លាក់មកលើរូបគាត់ តែម្នាក់ឯង បន្ទាប់ពីអ្នកស្រី Ma បានលែងលះគ្នា ជាមួយប្តី។

កូនប្រុសច្បង របស់អ្នកស្រី Ma ឈ្មោះ Zhang Hangjun មានទំងន់ ២៥០គីឡូក្រាម ដែលមិនអាច ឲ្យគេងើបចេញរួច ពីគ្រែ ឬក៏ ទំនាក់ទំនង ជាមួយនរណាម្នាក់ បាននោះទេ ដោយឡែក កូនប្អូនឈ្មោះ Zhang Yuanjun អាចមើលថែខ្លួនឯងបាន និងអាចជួយម្តាយ បានម្តងម្កាល ធ្វើការងារផ្ទះ។

Yuanjun មានចំណាប់អារម្មណ៍ ខាងតន្ត្រីតាំងពីក្មេង ហើយក្នុងឆ្នាំ ២០១២ គេបានទៅរៀនច្រៀង និងលេង ព្យាណូ ដោយឥតគិតថ្លៃនៅ មជ្ឈមណ្ឌល កុមារមួយកន្លែង។ យុវជន Yuanjun មិនបានជួយម្តាយ ក្នុងការមើលថែ បងប្រុសរបស់គេ នោះទេ គឺគេចំណាយពេលវេលា ភាគច្រើន លើការហ្វឹកហាត់តន្ត្រី ក្រៅពីនោះ គេអាចច្រៀង ចំរៀងបរទេស បានទៀតផង ដូចជាចំរៀងភាសា អ៊ីតាលី ឬរុស្ស៊ី ជាដើម។

អ្នកស្រី Ma គឺជាស្ត្រីខ្លាំងពូកែ និងជាម្តាយ ដ៏ល្អមួយរូប។ គាត់បានចំណាយពេល ជាង ២០ ឆ្នាំ ប្រែក្លាយគ្រួសារ ដែលបាក់បែក ទៅជាគ្រួសារមួយ ដែលមានសុភមង្គល។ អ្នកស្រី Ma បានប្រាប់ អ្នកសារព័ត៌មានថា៖ “ខ្ញុំមិនអាចរស់នៅជាមួយពួកគេ បានមួយជីវិតនោះទេ។ ខ្ញុំសង្ឃឹមថា កូនពៅរបស់ខ្ញុំ នឹងរៀនចេះជំនាញ ផ្សេងទៀត ដែលអាចចិញ្ចឹមខ្លួនឯង និងបងប្រុស របស់គេបាន ក្នុងថ្ងៃអនាគត ” ។ 


អ្នកស្រី Ma Zhiqiu កំពុងបញ្ចុកអាហារ ដល់កូនប្រុសច្បងរបស់គាត់


គាត់កំពុងតែស្តាប់កូនពៅច្រៀងនៅក្នុងថ្នាក់រៀនតន្ត្រី


កូនប្អូនឈ្មោះ Zhang Yuanjun ជាមួយនឹងមេដាយតន្ត្រីយ៉ាងច្រើនរបស់គេ


កូនទាំងពីរបស់ អ្នកស្រី Ma Zhiqiu ដែលមានជំងឺពិការខួរក្បាល និងជំងឺធាត់


អ្នកស្រី Ma Zhiqiu កំពុងនាំកូនចុចឧបករណ៍ភ្លេង


អ្នកស្រី Ma Zhiqiu និងកូនប្រុសពៅរបស់គាត់

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម