កន្លែងទេសចរណ៍ ដ៏ទាក់ទាញ ទាំង១០ របស់កម្ពុជា

 
 

កម្ពុជា៖ ខាងក្រោមនេះ គឺជាកន្លែងទេសចរណ៍ ដ៏ល្អបំផុត ទាំង១០ របស់កម្ពុជា ដែលត្រូវបាន គេហទំព័រ Touropia ចុះផ្សាយ ថាជាកន្លែង ទាក់ទាញភ្ញៀវទេសចរ បំផុត។ សូមតាមដាន ជាមួយខ្មែរឡូត ទាំងអស់គ្នា៖

១០) ប្រាសាទព្រះវិហារ


ប្រាសាទនេះ ស្ថិតនៅកម្ពស់ ៥២៥ម៉ែត្រ លើកំពូលភ្នំដងរែក ដែលជាព្រំប្រទល់ រវាងប្រទេស កម្ពុជា-ថៃ។ ប្រាសាទនេះ ត្រូវបានកសាងឡើង នៅចន្លោះសតវត្ស ទី១១-១២ ក្នុងរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទសូរ្យវរ្ម័នទី២។

៩) ខេត្តព្រះសីហនុ


ឆ្នេរសមុទ្រ នៅក្នុងខេត្តព្រះសីហនុ ត្រូវបានគេចូលចិត្ត ហៅថា កំពង់សោម ជាទីកន្លែង ទេសចរណ៍ ដ៏សែនមនោរម្យ ដែលអាចឲ្យ ភ្ញៀវទេសចរ សំរាកលំហែរកាយ បានយ៉ាងសប្បាយរីករាយ។

៨) បឹងទន្លេសាប


បឹងទនេ្លសាប គឺជាបឹងទឹកសាប ធំជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ និងជាប្រភពទឹក ព្រមទាំងមច្ឆាទឹកសាប ដ៏សំខាន់របស់ ប្រទសកម្ពុជា។

៧) ប្រាសាទប្រាក់


ប្រាសាទនេះ ស្ថិតក្នុងព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ ដែលជាបេះដូង របស់ប្រទេសកម្ពុជា។ នៅក្នុងប្រាសាទនេះ ពោរពេញទៅដោយ ព្រះរាជសម្បត្តិ ដ៏មានតំលៃ ដូចជា រូបសំណាក ព្រះពុទ្ធបដិមារ ដែលសាងពីមាស និងដាំត្បូងជាដើម។ វត្ថុដ៏មានតំលៃ ដ៏គួរឲ្យកត់សម្គាល់ ជាងគេនោះគឺ រូបព្រះពុទ្ធបដិមា ព្រះកែវមរកត (សតវត្សទី១៧) ដែលមានលម្អរដោយ ត្បូងពេជ្រចំនួន ៩,៥៨៤ គ្រាប់។

៦) ភ្នំបូកគោ


ស្ថានីយ៍ភ្នំបូកគោ នៅក្នុងទឹកដី ខេត្តកំពត ត្រូវបានសាងសង់ឡើង ដោយបារាំង ក្នុងឆ្នាំ ១៩២០ ដែលធ្លាប់ជាទីកំសាន្តមួយ កាលពីអតីតកាល និងត្រូវគេបោះបង់ចោល ចំនួនពីដង ដែលលើកទី១ នៅឆ្នាំ១៩៤០ ដោយគ្រានោះ ជប៉ុនបានចូលឈ្លានពាន និងលើកទី២ នៅឆ្នាំ១៩៧០ ដោយរបប ខ្មែរក្រហម បានត្រួតត្រា។

៥) ក្រចេះ


ក្រចេះ គឺជាទីក្រុងតូចមួយ ដែលមានទីតាំងស្ថិតនៅ តាមច្រាំងទន្លេមេគង្គ និងសំបូរទៅដោយ អគារចាស់ៗ បន្សល់ទុកពី សម័យអាណានិគម និយមបារាំង។ វាមិនមែនជា កន្លែងទេសចរណ៍ ខ្នាតធំនោះទេ ប៉ុន្តែអ្នកទេសចរ ចូលចិត្តទៅទស្សនា សត្វផ្សោត ទឹកសាបដ៏កម្រ និងជិតផុតពូជ របស់ ប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះ នៅសល់ប្រមាណ ពី៦៦ ដល់ ៨៦ក្បាលប៉ុណ្ណោះ។

៤) ប្រាសាទកោះកេរ្តិ៍


កោះកេរ្តិ៍ គឺជារាជធានីបុរាណ របស់អាណាចក្រខ្មែរ នៅចន្លោះឆ្នាំ ៩២០-៩៤៤។ រូបភាពនេះ គឺបង្ហាញពីប្រាសាទធំ មានកម្ពស់ដល់ទៅ ៣០ម៉ែត្រ និងមានរាងជា សាជី ដែលហ៊ុំព័ទ្ធទៅដោយ ព្រៃក្រាស់ ដ៏គួរឲ្យគយគន់។

៣) ប្រាសាទបន្ទាយស្រី


ប្រាសាទបន្ទាយស្រី ស្ថិតនៅភាគខាងកើត ចម្ងាយ ២៥គីឡូម៉ែត្រ ពីទីក្រុងអង្គរ។ ប្រាសាទនេះភាគច្រើន កសាងឡើងពីថ្មភក់ ពណ៌ក្រហម និងមានក្បូរក្បាច់រចនា ដ៏ល្អវិចិត្រ ហើយបានបញ្ចប់ ការកសាង នៅឆ្នាំ៩៧៦។ 

២) ប្រាសាទបាយ័ន្ត


ប្រាសាទបាយ័ន្ត គឺជាទិសដៅទេសចរណ៍ ដ៏សំខាន់មួយ ដែលប្រាសាទនោះ ពោរពេញទៅដោយ ព្រះភ័ក្រ្តជាង២០០ បែរសម្លឹងទៅគ្រប់ទិស ទាំងអស់។ ប្រាសាទនេះ ត្រូវបានកសាង នៅក្នុងសតវត្សទី១២ ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧។

១) ប្រាសាទអង្គរវត្ត


ប្រាសាទអង្គរវត្ត គឺជាប្រាសាទ ដ៏ធំស្កឹមស្កៃអស្ចារ្យ និងជាកន្លែងទាក់ទាញ ភ្ញៀវទេសចរ ធំជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលបានកសាង ឡើង នៅពាក់កណ្តាល សតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២។

ប្រភព touropia

ដោយ លូហាន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម