ចោរប្រុស-ស្រីមួយគូ ប្រើកាំបិត កាប់ចាក់ប្លន់យកម៉ូតូ សង់កូរ៉េ កញ្ចាស់ពី អ្នករត់ម៉ូតូឌុប នៅច្បារអំពៅ
ភ្នំពេញ: បុរសជាអ្នក ប្រកបរបរ រត់ម៉ូតូឌុបម្នាក់ ត្រូវបានក្រុមចោរ ប្រុស-ស្រីមួយគូ យកកាំបិតចាក់ ទៅលើខ្នង មួយកាំបិត និងដៃមួយកាំបិត បណ្តាលឲ្យ រងរបួសធ្ងន់ធ្ងរ និងត្រូវអ្នកស្រុក ជួយដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែកមានជ័យ បន្ទាប់ពីជនរងគ្រោះ ដើរចេញមកដល់ ផ្លូវជាតិលេខ១ ។
ករណីចោរប្រើកាំបិត ចាក់ប្លន់យកម៉ូតូ របស់ជនរងគ្រោះ កើតឡើងកាល វេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅលើផ្លូវ បេតុងប្រមាណ ៥០ម៉ែត្រ ពីផ្លូវជាតិលេខ១ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។ បើតាមសមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ថ្លាង រិទ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ចំណែកម៉ូតូ ដែលចោរប្លន់ យកទៅដោយ សុវត្ថិភាព មិនបានរំខាន ដល់នគរបាលខណ្ឌ ច្បារអំពៅ ទាំងមូលឡើយនោះ ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1A-8628 ។
បើតាមការរៀបរាប់ របស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនត្រូវបាន ក្រុមចោរប្រុស-ស្រី នេះហៅឲ្យ ឌុបពីសង្កាត់ ចោមចៅ មកផ្សារព្រែកឯង ក្នុងតម្លៃ ២៥.០០០រៀល ខណ:ដឹកមកដល់ មុខវត្តវាលស្បូវ ដែលមាន ភ្លើងភ្លឺនោះ ជនសង្ស័យក៏ ឲ្យដឹកបត់ស្តាំដៃ ចូលតាមផ្លូវបេតុង ប្រមាណ៥០ម៉ែត្រ ដល់កន្លែងងងឹត ជនសង្ស័យបានឲ្យ ម៉ូតូឈប់ ហើយចុះពីលើ ម៉ូតូទាំង២នាក់ ដោយចោរស្រី ធ្វើជារ៉ូតកាបូបដូច ជាយកលុយឲ្យ ឃើញដូច្នេះ ខ្លួនក៏បែរខ្នងចេញ ស្រាប់តែអ្នក ទាំង២នាក់ បានយកកាំបិត មកចាក់ខ្នង ខ្ញុំមួយកាំបិត និងកាប់ដៃឆ្វេង មួយកាំបិតភ្លាមៗ ខ្ញុំក៏ផ្តួល ម៉ូតូរត់គេច និងស្រែកចោរៗ តែត្រូវក្រុមចោរ ដេញកាប់ចំ មួកសុវត្ថិភាព មួយកាំបិតទៀត ទើបវាបកក្រោយ ទៅលើក ម៉ូតូជិះឡើង មកផ្លូវជាតិលេខ១ បាត់ស្រមោល ខណ:ខ្លួនខ្ញុំ ខំប្រឹងដើរចេញពីទីងងឹត មករកអ្នកស្រុក ឲ្យជួយសង្គ្រោះ បានទាន់ពេលវេលា ។
បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែក មានជ័យ និងបានដាក់ពាក្យ បណ្តឹងទៅសមត្ថកិច្ច នគរបាលវាលស្បូវ ទៅតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!