នគរបាលចរាចរ បញ្ជូនអ្នក បើករថយន្ត ក្រុមហ៊ុនត្បូងពេជ្រ ទៅកាន់តុលាការ ករណីបើកបុក បុរសម្នាក់ស្លាប់

 
 

ភ្នំពេញ៖ ការិយាល័យចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ បានបញ្ជូនជន សង្ស័យម្នាក់ ទៅកាន់តុលាការ ដែលជាអ្នកបើក រថយន្តរបស់ក្រុមហ៊ុន ត្បូងពេជ្រ ក្នុងករណីបើករថយន្ត ទៅបុកបុរសម្នាក់ បណ្តាលឲ្យស្លាប់ ខណៈកំពុងជិះម៉ូតូ ។

គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅមុខផ្ទះ លេខ៥៧៣ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ លោក សែម គន្ធា នាយរងការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយបញ្ចប់ការ សួរនាំរួចមក នគរបាលរបស់លោក បានបញ្ជូន ជនសង្ស័យរូបនេះ ទៅកាន់តុលាការ ដើម្បីចាត់ការតាម ផ្លូវច្បាប់បន្តទៀត ពីបទបង្ក គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យ មានមនុស្សស្លាប់ យ៉ាងដូច្នេះ។

តាមសេចក្តីរាយការណ៍ នៅកន្លែង កើតហេតុ បានឲ្យដឹងថា រថយន្ត និងម៉ូតូ ជនរងគ្រោះធ្វើ ដំណើរស្រប ទិសគ្នាពីកើត ទៅលិចលើ កំណាត់ផ្លូវ៣៧១ លុះមកដល់ត្រង់ ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះ ទំនងជាទាក់ ដៃចង្កូតម៉ូតូ១ គ្រឿងផ្សេងទៀត ក៏ដួលចូល ក្រោមរថយន្ត ហើយភ្លាមៗ ប្រជាពលរដ្ឋ ស្រែកហៅ អ្នកបើកបរឲ្យឈប់ ប៉ុន្តែអ្នកបើកបរមិនឮ ចេះតែបើកទៅ មុខអូសទាំងម៉ូតូ និង ជនរងគ្រោះជិត ១០០ម៉ែត្រ ទើបរថយន្តឈប់។

ក្រោយឈប់ និងដោយដឹងថា មានមនុស្សស្លាប់ នៅក្រោមរថយន្ត របស់ខ្លួន ក៏ព្យាយាមរត់គេច តែត្រូវសមត្ថកិច្ច ចរាចរដែល ប្រចាំគោលដៅ ស្ពានដែក ឃាត់ខ្លួនអ្នក បើកបរបាន ភ្លាមផងដែរ ។ សមត្ថកិច្ចបន្តថា ជនរងគ្រោះ មានឈ្មោះ សោម សានិត អាយុ៥៥ឆ្នាំ មុខរបររត់ម៉ូតូឌុប និងបើកបរ ស្នាក់នៅ សង្កាត់បឹងទំពុន ខណៈអ្នករួមដំណើរ រងរបួសស្រាល។

ជនរងគ្រោះ ជិះម៉ូតូ១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1D-7504 ធ្វើដំណើរពី កើតទៅលិច ។ ចំណែករថយន្ត ធុនកូរ៉េ ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ដឹប ចាន់ធុន ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងមានស្រុកកំណើត នៅខេត្តពោធិសាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ចុះមកដល់កន្លែង កើតហេតុធ្វើការ វាស់វែងរួច នាំយករថយន្ត និងម៉ូតូទៅរក្សាទុករង់ ចាំការដោះស្រាយ តាមច្បាប់៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម