ស្ត្រីម្នាក់ត្រូវចោរ វាយដណ្តើម កាបូបលុយ ទាំងព្រឹក
ក្រុងប៉ោយប៉ែត ៖ ស្ត្រីម្នាក់បាន រងរបួសបែកក្បាល និងរលាត់ដៃជើង បន្ទាប់ពីត្រូវ ជនសង្ស័យម្នាក់ធ្វើ សកម្មភាពប្រតាយ ប្រតប់ដើម្បី ដណ្តើម យកកាបូបលុយ ខណៈដែលស្ត្រី ខាងលើជិះម៉ូតូ យកលុយក្នុងកាបូបនោះ ទៅបង់ឱ្យអង្គការមួយ កន្លែង កាលពីវេលា ម៉ោង០៨ ព្រឹក ថ្ងៃទី១២ ឧសភា ២០១៥ នេះ ស្ថិតនៅ ចំណុចភូមិ២ គឺភូមិចន្ទគិរី និងភូមិសន្តិភាព (ជាប់គ្នា) សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះត្រូវ បានស្គាល់ឈ្មោះ អេស ជូ អាយុ៥០ឆ្នាំ មានទីលំនៅ ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយកាបូប ដែលត្រូវឆក់បាននោះ មានលុយចំនួន ២.៥៧០០បាត, ប្រាក់២៧ដុល្លារ និងប្រាក់២៨ម៉ឺនរៀល ដែលក្នុងនោះ លុយរបស់ ២ គ្រួសារបាន ផ្ញើស្ត្រីរងគ្រោះ យកទៅបង់ឱ្យ អង្គការដែរ ។
ប្រភពពីស្ត្រីរងគ្រោះបានឱ្យដឹងបន្តថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូសង់០១៤ ដោយមានស្ពាយ កាបូបលុយ ជាមួយផង ខណៈនោះ ក៏ឃើញជនសង្ស័យ ម្នាក់ជិះម៉ូតូបញ្ច្រាសទិស ពីគាត់ តែជននោះបានជិះម៉ូតូ ត្រឡប់ក្រោយស្រប ទិសជាមួយគាត់វិញ ក៏ធ្វើសកម្មភាព ប្រតាយ ប្រតប់ បណ្តាលឱ្យស្ត្រី រងគ្រោះរងរបួស និងបានដណ្តើម កាបូបលុយពីគាត់ ជិះគេចខ្លួនបាត់តែម្តង ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!