បង្ក្រាប​ការ​ជួញដូរ​ផ្លូវភេទ ​ក្នុងផ្ទះ​សំណាក់​ពន្លឺ​ជាប់ចិត្ត ឃាត់ខ្លួន​ម៉ែ​យ៉ែ​ម​ម្នាក់ រំដោះ​​​នារី​៧​នាក់

 
 

ខេត្តកណ្ដាល ៖ សមត្ថកិច្ចចម្រុះ ដឹកនាំដោយព្រះរាជអាជ្ញា រងសាលាដំបូង ខេត្តកណ្ដាល កាលពីម៉ោង ៤រសៀល ថ្ងៃទី១១ ឧសភា បាន បង្ក្រាបការ ជួញដូរផ្លូវភេទ នៅចំណុចផ្ទះ សំណាក់ពន្លឺជាប់ចិត្ត ស្ថិតក្នុងភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ-ក្រុងតាខ្មៅ ឃាត់ខ្លួនស្ត្រីមេការ ឬហៅ ថាម៉ែយ៉ែមម្នាក់ និងរំដោះបាន នារី៧នាក់ សង្ស័យនៅបំរើ សេវាផ្លូវភទក្នុង ផ្ទះសំណាក់នោះ ព្រមទាំងដកហូត បានវត្ថុតាងស្រោម អនាម័យ មួយចំនួនទៀត។

លោកវរសេនីយ៍ទោ រស់ សាវិន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ៤រសៀល ថ្ងៃទី១១ ឧសភា កម្លាំងចំរុះ ដឹកនាំដោយលោក ទេព មុនិន្ទ ព្រះរាជអាជ្ញារង សាលាដំបូង ខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី លី ឡាយ អនុប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន មន្ត្រីនៃអង្គការ មេត្រីអន្តរជាតិ (AKT) សហការជាមួយ ចៅសង្កាត់តាខ្មៅ មេភូមិ កម្លាំងផ្នែក យុត្តិធម៌ក្រុងតាខ្មៅ ប៉ុស្តិ៍តាខ្មៅ បានចុះមកធ្វើ ការឆែកឆេរ ផ្ទះសំណាក់ យីហោពន្លឺជាប់ចិត្ត មានទីតាំងនៅ ខាងកើតផ្លូវលេខ២១ ស្ថិតក្នុងភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ-ក្រុងតាខ្មៅ។

ក្នុងប្រតិបត្តិការ នោះបានឃាត់ខ្លួន ស្ត្រីមេការម្នាក់ ឈ្មោះហួយ ស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ និង រំដោះបាននារីរង គ្រោះចំនួន៧នាក់ សង្ស័យនៅបំរើសេវាផ្លូវភេទ ក្នុងផ្ទះសំណាក់នោះ  ព្រមទាំងចាប់យកបានវត្ថុតាង មានស្រោម អនាម័យ ចំនួន៩ ប្រើប្រាស់ ហើយ៥ ។

លោកនាយការិយាល័យបាន ឲ្យដឹងទៀតថា នារីមេការ និងនារីរងគ្រោះ៧នាក់ នោះត្រូវបានបញ្ជូន ទៅកាន់នាយកដ្ឋានប្រឆាំង ការជួញ ដូរដូរមនុស្ស និងការពារអនីតិជន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូន មកសាលាដំខេត្តកណ្ដាល ចាត់ការតាមច្បាប់។

ចំពោះម្ចាស់ ផ្ទះសំណាក់យីហោ ពន្លឺជាប់ចិត្តនេះ លោកព្រះរាជអាជ្ញា និងខាងនាយយកដ្ឋាន នឹងមានវិធានការតាម ផ្លូវច្បាប់ជាក្រោយ៕





 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម