នគរបាល ខណ្ឌទួលគោក ចាប់ខ្លួន ចោរឆក់ទូរស័ព្ទ តាមដងផ្លូវម្នាក់ រីឯម្នាក់ទៀត រត់គេចខ្លួន
ភ្នំពេញ៖ កម្លាំងនគរបាល ល្បាតរបស់ អធិការដ្ឋាននគរបាល ខណ្ឌទួលគោក និងប្រជាពលរដ្ឋ បានដេញ បង្ក្រាបនិងចាប់ខ្លួន ក្រុមចោរឆក់ ពីរនាក់ បន្ទាប់ពីពួកគេបានធ្វើ សកម្មភាពនិង ឆក់យកទូរស័ព្ទ ពីស្ដ្រីរងគ្រោះ កាលពីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ នៅចំណុច ផ្លូវលេខ១៥៦ ខាងក្រោយចំហៀង មន្ទីរពេទ្យឯកជនមួយ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
ជនសង្ស័យម្នាក់ ដែលត្រូវសមត្ថកិច្ចធ្វើ ការឃាត់ខ្លួននោះ ក៏ត្រូវបានប្រជាពលរដ្ឋ ឡោមព័ទ្ធវាយ ឡើងទ្រោមខ្លួន បែកមុខរហូត ដល់បញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ព្រះកុសុមៈ ។ មន្ដ្រីនគរបាល ខណ្ឌទួលគោក បានបញ្ជាក់ថា ខណៈដែលស្ដ្រីរងគ្រោះ សេច ចរិយា អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅខាង លិចខារ៉ាអូខេ ទន្លេសេកុង ក្នុងសង្កាត់ ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក កំពុងជិះម៉ូតូ ម៉ាកស្កុបពីចេញ ពីផ្ទះនៅម្ដុំក្រោយ ផ្សារសាមគ្គី គោលបំណង ទៅរកទិញនំប៉័ង នៅក្បែរសាលាសន្ធរម៉ុក។
ពេលធ្វើដំណើរ ទៅដល់អស់នំប៉័ង ស្ដ្រីរងគ្រោះ បានជិះម៉ូតូត្រឡប់ មកវិញទៅរកទិញនំប៉័ង នៅម្ដុំសាលាបាក់ទូក លុះពេលជិះមកដល់ ចំណុចកើតហេតុ ក៏លេចមុខ ជនសង្ស័យទាំង ពីរនាក់ ជិះម៉ូតូសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1BM-5380 ធ្វើសកម្មភាពឆក់ អាយហ្វូនស៊ិច ពីស្ដ្រីរងគ្រោះ ហើយបើក ម៉ូតូគេចខ្លួនឆ្ពោះ ទៅផ្សារនាគមាស ពេលនោះស្ដ្រីរងគ្រោះ និងប្រជាពលរដ្ឋ នៅតាមដងផ្លូវ បានជិះពីក្រោយ ដេញតាម ដោយស្រែកចោរៗ លុះមកដល់ផ្សារ នាគមាស ក៏ត្រូវកម្លាំងនគរបាល ល្បាតបង្ក្រាបនិង ចាប់ខ្លួនបានម្នាក់ ព្រមទាំងដក ហូតម៉ូតូនិងទូរស័ព្ទរបស់ ជនរងគ្រោះ មកវិញផងដែរ ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌ ទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ចាត់ការបន្ដតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!