អ្នកនិពន្ធ មុំ មុន្នីរិទ្ធ ជាប់មន្ទិលស្នេហ៍ជាមួយ កាកា តារាចម្រៀងក្នុងផលិតកម្ម ជាមួយគ្នា
ភ្នំពេញ៖ អ្នកនិពន្ធ និងដឹកនាំសម្តែងវ័យក្មេងលោក មុំ មុន្នីរិទ្ធ ថ្មីៗនេះបានបង្កការភ្ញាក់ផ្អើល ដល់មហាជន អ្នកគាំទ្រគ្រប់គ្នា ខណៈមាន ការលេចឮ ព័ត៌មានមកថា អ្នកនិពន្ធរូបនេះ កំពុងលួចលាក់មានទំនាក់ទំនង ស្នេហាផ្អែមល្ហែម ជាមួយតារាម្រៀងស្រី រួមដំបូលផលិតកម្មតែមួយ ។
បើតាមប្រភពខ្សឹបខ្សៀវគ្នា ពីមាត់មួយទៅមាត់មួយ ក្នុងចង្កោមអ្នកសិល្បៈ បាននិយាយថា អ្នកនិពន្ធ ទំនុកច្រៀងរបស់ផលិតកម្ម Diamond Music លោក មុំ មុន្នីរិទ្ធ បច្ចុប្បន្នកំពុងលួចលាក់ សាងសម្ព័ន្ធភាព ស្នេហាស្ងាត់ៗ ជាមួយតារាចម្រៀងស្រីរួមផលិតកម្ម ដែលគេដាក់ការ សង្ស័យ ទៅលើកញ្ញា កាកា ស្របពេលដែល អ្នកទាំងពីរ ហាក់បង្ហាញពីភាពស្និទ្ធស្នាល ល្អូកល្អឺននឹងគ្នា ក្នុងមួយរយៈពេល ចុងក្រោយនេះ ។
តាមរយៈការបង្ហាញ ពីសកម្មភាពស្និទ្ធស្នាលខាងលើនេះ ប្រភពមួយចំនួនបានដាក់ការសង្ស័យ ទៅលើអ្នកនិពន្ធ រូបនេះថា អាចជាការ ចាប់ផ្តើម សាងទំនាក់ទំនង ស្នេហាឡើង ជាមួយតារាចម្រៀង វ័យក្មេង សាច់សខ្ចីកញ្ញា កាកា ក៏ថាបាន ។ ជាងនេះទៅទៀត ក្នុងពេលថ្មីៗនេះ គេទើបប្រទះ ឃើញរូបថត កៀកកើយរវាងលោក មុំ មុន្នីរិទ្ធ និងកញ្ញា កាកា ត្រូវបានយកទៅបង្ហោះ លើទំព័រសង្គម Facebook បង្ហាញគេឯងទៀតផង ។
ឆ្លើយឆ្លងជាមួយគេហទំព័រកម្សាន្ត LookingTODAY តាមរយៈសារអេឡិចត្រូនិចកាលពីថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ ២០១៥ លោក មុំ មុន្នីរិទ្ធ បានសម្តែងអារម្មណ៍បែបភ្ញាក់ផ្អើលថា «បានព័ត៌មាននេះ មកពីណា? ខ្ញុំមិនដែលធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយអ្នកសិល្បៈ នោះទេ កុំថាឡើយ អ្នកចម្រៀង ក្នុងផលិតកម្ម សូម្បីតែអ្នកសិល្បៈក្រៅផលិតកម្ម ក៏គ្មានដែរ...» ។
អ្នកនិពន្ធ និងដឹកនាំតួសម្តែងលោក មុំ មុន្នីរិទ្ធ បានបញ្ជាក់ថា «ចំពោះរឿងដែលគេ សង្ស័យលើខ្ញុំ លើទំនាក់ទំនងស្នេហាជាមួយ (កញ្ញា កាកា) គ្នានោះ គឺគ្មានទេ សូមមហាជនកុំយល់ច្រឡំទៀតអី ។ ចំណែកឯរូបថតដែលបង្ហោះលក្ខណៈស្និទ្ធស្នាល គឺគ្រាន់តែចង់បង្ហាញ ពីស្នាដៃ ផលិតថ្មីរបស់ខ្ញុំ ក្នុងការនិពន្ធទំនុកច្រៀង ចងក្រងជាសាច់រឿងថ្មី បែបបុរាណ រវាងសុក្រិត និងកាកា តែប៉ុណ្ណោះ ។ ហើយពេល ទំនេរពួកយើង ក៏នាំគ្នាថតលេងទៅ មិននឹកស្មានមានគេយល់ច្រឡំបែបនេះសោះ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!