តុលាការបើកជំនុំជំរះ ស្ត្រីម្តាយ ចុងម្នាក់ ពាក់ព័ន្ធនឹងករណី វាយធ្វើ ទារុណកម្ម លើកូនចុង អាយុ៦ឆ្នាំ បណ្តាលឲ្យស្លាប់
ភ្នំពេញ ៖ ស្ត្រីជាប់ចោទ ជាម្តាយចុងម្នាក់ កាលពីថ្ងៃច័ន្ទទី១១ ខែឧសភា ឆ្នាំ២០១៥ ត្រូវបាន សាលាដំបូង រាជធានីភ្នំពេញ ជំនុំជម្រះ និងកាត់ទោសពីបទ «ហិង្សាមានស្ថានទម្ងន់ទោស» ដោយសារ មរណភាព នៃជនរងគ្រោះ ជាប់ទាក់ទងនឹងករណីវាយ ធ្វើទារុណ កម្មលើកុមារារងគ្រោះម្នាក់អាយុ៦ឆ្នាំ ដែលត្រូវជាកូនចុង (កូនរបស់ប្តីខ្លួន ជាមួយប្រពន្ធមុនដែលស្លាប់) បណ្តាលឲ្យ ដាច់ពោះវៀនស្លាប់ ប្រព្រឹត្តនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីថ្ងៃទី៩-១០-១១ ខែធ្នូ ឆ្នាំ២០១៤។
លោក ជា សុខហៀង ប្រធានចៅក្រម ជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទខាងលើនេះមាន ឈ្មោះ សេង ស្រីទីន ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកចៅក្រមបានបញ្ជាក់ថា ឈ្មោះ សេង ស្រីទីន ត្រូវ បានតំណាងអយ្យការ ចោទប្រកាន់ពីបទ «ហិង្សាមានស្ថានទម្ងន់ទោស» ដោយសារមរណភាព នៃជនរងគ្រោះ តាមបញ្ញាតមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ឈ្មោះ សេង ស្រីទីន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ តាមបណ្តឹងរបស់ជីដូន របស់កុមារា។
ចំណែកឯកុមារា រងគ្រោះ មានឈ្មោះ សារី វរៈបុត្រ ភេទប្រុស អាយុ៦ឆ្នាំ ដែលត្រូវជាកូនចុង របស់ឈ្មោះ សេង ស្រីទីន។ លោកស្រី គង់ ស៊ីណា ដែលត្រូវជាយាយ របស់កុមារារងគ្រោះ បាននិយាយថា នៅក្នុងរឿងក្តីនេះ លោកស្រី សុំឲ្យតុលាការ សម្រេចផ្តន្ទាទោសដាក់ ពន្ធនាគារ ជនជាប់ចោទឲ្យ បានធ្ងន់ធ្ងរ តាមច្បាប់ និងប្តឹងទាមទារជម្ងឺចិត្តចំនួន១ម៉ឺនដុល្លារអាមេរិក។ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៃ សំណុំរឿងក្តីនេះ នៅព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ខាងមុខនេះ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!