នគរបាល ស្រុកព្រៃឈរ ចាប់ខ្លួន បុរសម្នាក់ លាក់ទុកគ្រាប់បែក ក្រោយប្រើហិង្សា លើប្រពន្ធ

 
 

កំពង់ចាម ៖ កម្លាំងនគរបាល មូលដ្ឋាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទលាក់ទុក គ្រាប់បែកនៅក្រោយផ្ទះ។

ការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងប្រទះឃើញ គ្រាប់បែក ខាង លើនេះ បានធ្វើឡើងនៅ ក្នុងប្រតិបត្តិការ ចុះទៅចាប់ខ្លួន ដោយសារតែ ជនសង្ស័យបានប្រើអំពើហិង្សា លើប្រពន្ធ ដែលស្ថិតនៅ ចំណុចព្រៃចំការ ៥៨ ខាងជើង ប្រមាណ៣គីឡូម៉ែត្រ ភូមិអូដូញ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ។

មន្រ្តីនគរបាល ស្រុកព្រៃឈរ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន តាមខ្សែទូរស័ព្ទ ស្តីអំពី អំពើហិង្សានៅក្នុងគ្រួសាររួចមកនោះ អធិការនគរបាល ស្រុកព្រៃឈរ បានបញ្ជាឲ្យកម្លាំង នគរបាល មូលដ្ឋាន ចុះទៅ ជួយអន្តរាគមន៍ និងធ្វើការឃាត់ខ្លួន ជនសង្ស័យតែម្តង។

បើតាមមន្រ្តីនគរបាល ដដែល នៅពេលចុះទៅកាន់កន្លែងនោះ បុរសជាប្តីមានឈ្មោះ ធឺម ធិន អាយុ ៤៨ឆ្នាំ បានប្រើកំណាត់ ដំបងមែកឈើវាយប្រពន្ធ ដែលមានឈ្មោះ វ៉ន នាង អាយុ៤៩ឆ្នាំ បណ្តាលឲ្យបែកក្បាល យ៉ាងធ្ងន់ធ្ងរ។

មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយពីការឃាត់ខ្លួន និងសួរនាំមកនោះ ទើបកម្លាំងបាន ឈានទៅដល់ ដកហូតគ្រាប់បែកមួយគ្រាប់ ទៀត ដែលលាក់នៅ ខាងក្រោយផ្ទះ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ ត្រូវបាននគរបាល ស្រុកព្រៃឈរ ដោយមានការណែនាំ ពីសំណាក់ ស្នងការនគរបាលខេត្ត កំពុងកសាង សំណុំរឿង បញ្ជូនទៅ កាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ខណៈបទល្មើសវាយប្រពន្ធនោះ គឺប្រពន្ធ និងកូនសុំមិនប្តឹងផ្តល់៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម