បង្ក្រាបមុខ សញ្ញា ជួញដូរ និងប្រើប្រាស់ ថ្នាំញៀនបាន ៥នាក់នៅ ផ្ទះសំណាក់ ហេងវេងស្រេង
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១ និង៣៥នាទីរសៀល ថ្ងៃទី១១ ឧសភា ២០១៥ កម្លាំងកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ខណ្ឌមានជ័យ បានបើកប្រតិបត្តិការចុះឆែក ទីតាំងផ្ទះសំណាក់មួយកន្លែង ដែលមានយីហោ ហេងវេងស្រេង ស្ថិតតាមបណ្តោយ ផ្លូវលេខ៣៧១ ក្នុងក្រុមទី៣ ភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ឃាត់ខ្លួនមនុស្ស៥នាក់ ( ស្រី៣នាក់ ) ពាក់ព័ន្ធនឹង ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។
ប្រតិបត្តិការនេះធ្វើឡើង ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ លោកមាស ច័ន្ទពិសិដ្ឋ និងមាន កាដឹកនាំបញ្ជាកម្លាំងពី សំណាក់លោកវរសេនីយ៍ត្រី ប៉ាន់ សុភាព នាយការិយាល័យប្រឆាំង បទល្មើសគ្រឿងញឿននៃ ទីបញ្ជាការដ្ឋានកងរាជធាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពី កម្លាំងអាវុធហត្ថខណ្ឌមានជ័យ ដែលដឹកនាំបញ្ជា ដោយវរសេនីយ៍ ទោ ហែម រិទ្ធី មេPM ខណ្ឌ រួមទាំងអាជ្ញាធរមូលដ្ឋាន ជាច្រើនរូបទៀតផងដែរ ។
លោកវរសេនីយ៍ត្រី ប៉ាន់ សុភាព បានឱ្យដឹងថា មុនឈានដល់ប្រតិបត្តិការ ចុះបង្ក្រាបខាងលើនេះ គឺខាងការិយាល័យ បានទទួលសេចក្តីរាយការណ៍ពី មហាជនថា ទីតាំងផ្ទះសំណាក់ខាងលើកំពុងក្លាយ ជាកន្លែងប្រមូលផ្តុំទៅ ដោយពពួកគ្រឿងញៀន ដែលបានលាក់ខ្លួនពួនសម្ងំជួញដូរ និងសេពគ្រឿងញៀន ។
ក្រោយទទួលបាន ព័ត៌មានហើយនោះ កម្លាំងកងរាជអាវុធ ហត្ថរាជធានី នៅរសៀលថ្ងៃទី១១ នេះ បានសុំគោលការណ៍ ពីព្រះរាជអាជ្ញារង និងសហការជាមួយ អាវុធហត្ថខណ្ឌមាណជ័យ ចុះទៅដល់ទីតាំង ផ្ទះសំណាក់យីហោ វេងហេងស្រេង ខាងលើតែម្តង។ ជាលទ្ធផលកម្លាំងអាវុធហត្ថបានឃាត់ ខ្លួនមនុស្សចំនួន៥នាក់ ស្រី៣នាក់ រួមទាំងដកហូតថ្នាំញៀនប្រភេទ ក្រាមសថ្លាចំនួន៣កញ្ចប់តូច , ទូរស័ព្ទដៃ៣គ្រឿង , ទុយោជក់ ៥ដើម , កាបូបដៃ១ , ដបជក់មួយក្បាល២ , ក្រដាសអាលុយមីញ៉ូម ១ និងវត្ថុតាងមួយចំនួនទៀត ។
លោកប៉ាន់ សុភាព បន្តថា ក្នុងការចុះបង្ក្រាបខាងលើ នេះក៏បានការសហការយ៉ាងល្អផង ដែរពីម្ចាស់ទីតាំងជាមួយ និងកម្លាំងកងរាជអាវុធហត្ថ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!