ស្រវឹងស្រា ជិះម៉ូតូទាក់ដៃ ចង្កូតកង់ ដួលបោក ក្បាលស្លាប់២ របួសធ្ងន់២
ខេត្តត្បូងឃ្មុំ ៖ មនុស្ស២នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយដ៏រន្ធត់រវាង ម៉ូតូធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1J-4219 ជាមួយកង់ កាលពីវេលាម៉ោង០៦ និង៣០នាទីយប់ថ្ងៃទី១០ ឧសភា ២០១៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ហើយអ្នករងគ្រោះត្រូវបានសមត្ថកិច្ច ហៅរថយន្តដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ។
លោកវរសេនីយ៍ត្រី សូ សារ៉ាត់ នាយការិយាល័យចរាចរណ៍ ផ្លូវគោកខេត្តប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ ១-ឈ្មោះមួក ឌីណា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិទួល ទ្រាជើង ឃុំជុប ស្រុកត្បូងឃ្មុំ (ជាអ្នកបើកម៉ូតូ) ២-ឈ្មោះយ៉ាន ចាន់លាភ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិប៉ើស ឃុំប៉ើស ស្រុកក្រូចឆ្មារ និងអ្នករបួសធ្ងន់២នាក់ ទៀត ម្នាក់ឈ្មោះបាន ពៅ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិទន្លេបិទក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ និងម្នាក់ទៀតឈ្មោះប៉ក់ ផ្លល្លាប ភេទស្រី អាយុ២៣ឆ្នាំ នៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។
ប្រភពបន្តថា អ្នកជិះម៉ូតូស្រវឹងស្រាជិះ ឌុបគ្នា២នាក់ចេញពីត្បូងមកជើង ដោយបានប្រើប្រាស់ ល្បឿន លឿន ថែមទាំងមិនបានពាក់មួក សុវត្ថិភាពថែមទៀត ។ ស្របពេលដែលជិះមកដល់ ត្រង់ចំណុចភូមិទន្លេបិទលើ ឃុំទន្លេបិទ ក៏បានទៅកៀរដៃចង្កូត កង់របស់ស្ត្រីឈ្មោះផ្ល លាប ជាហេតុបណ្តាលឱ្យផ្លោង អ្នកជិះម៉ូតូបោកក្បាលទៅនឹងថ្នល់ជាតិ ស្លាប់ភ្លាមចំនួន២នាក់ និងអ្នកជិះពីក្រោយ របួសធ្ងន់ម្នាក់ថែមទៀត ចំណែកអ្នកជិះកង់ ក៏បានរបួសធ្ងន់ដែរ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!