រថយន្តស៊ិនទ្រីបុក​មន្ត្រី​យោ​ធា​ម្នាក់​របួសធ្ងន់ រួចក្រឡាប់ផ្ងារជើង​

 
 

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ជាមន្ត្រីយោធា បានរងរបួស បាក់ឆ្អឹងជំនីរ អស់៥ បន្ទាប់ពីត្រូវរថយន្ត ដឹកសំរាម របស់ក្រុមហ៊ុន ស៊ិន ទ្រី បុកពីក្រោយ យ៉ាងពេញទំហឹង កាលពីវេលា ម៉ោង០២ និង៥០នាទីរសៀល ថ្ងៃទី១០ ឧសភា ២០១៥ ស្ថិតនៅចំណុច ចន្លោះគីឡូម៉ែត្រ លេខ២២០ -២២១ ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។

ប្រភពពីសមត្ថកិច្ចចរាចរណ៍ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើង ដោយរថយន្ត របស់ក្រុមស៊ិនទ្រី គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ ស្រស់ ភ័ត្រ ភេទប្រុស អាយុ៣៥ឆ្នាំ បានរត់គេចខ្លួន ក្រោយពេលកើតហេតុ ។ ចំណែកជនរងគ្រោះ ឈ្មោះ សម សុធី ភេទប្រុស អាយុ៥៥ឆ្នាំ ជាមន្ត្រីយោធា នៅការិយាល័យវិស្វកម្ម ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1B-8374 ។   

ដោយឡែក យោងតាមប្រភព ពីសាក្សី បានអះអាងទៀតថា នៅមុនកើតហេតុ គេឃើញម៉ូតូ របស់មន្ត្រីយោធា បើកម្នាក់ឯង ក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ដឹកសំរាម របស់ក្រុមហ៊ុនស៊ិន ទ្រី បើកយ៉ាងលឿន មកពីក្រោយ ហើយក៏បាន បុកម៉ូតូជនរងគ្រោះ ពេញទំហឹង បន្ទាប់មករថយន្ត រេចង្កូតក្រឡាប់ផ្ងារជើង កណ្តាលផ្លូវ ហើយតៃកុង បានលូនចេញពីរថយន្ត ហើយគេចខ្លួន ភ្លាមៗដែរ ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម