ឃិត សំម៉ាលីស ចង់ល្បី ខ្លាំងពេក យកអាវវ៉ែនតា មកពាក់ខាងក្រៅ
ភ្នំពេញ៖ តារាចម្រៀង ប្រចាំផលិតកម្ម Diamond Music កញ្ញា ឃិត សំម៉ាលីស មួយរយៈពេល ចុងក្រោយនេះ គេបានសង្កេតឃើញថា ហាក់មានយីអ៊ុន មិនសូវល្អទាល់តែសោះ ដោយជារឿយៗ នាងបានទទួលរង ការរិះគន់ជាបន្តបន្ទាប់ ទាំងអត្តចរិក ទាំងការច្រៀង និងការតុបតែងខ្លួន មើលទៅមិនសម ជានារីខ្មែរ ទាល់តែសោះ ។ ជាក់ស្តែងថ្មីៗនេះ នាងបានរងការ រិះគន់យ៉ាងចាស់ដៃ ជាថ្មីម្តងទៀត ខណៈដែលនាងឡើង ច្រៀងក្នុងកម្មវិធីមួយ នៅលើកញ្ចក់ ទូរទស្សន៍ ហើយបានយកអាវក្នុង (អាវទ្រនាប់) មកពាក់សម្ញែង កណ្តាល វាលគ្មានការខ្មាសអៀន អ្វីទាល់តែសោះ ។
នៅថ្ងៃនេះ គេសង្កេតឃើញថា នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ហាក់មានការ បង្ហោះរូបតារាចម្រៀង សិចស៊ីកញ្ញា ឃិត សំម៉ាលីស Share រិះគន់នាង ជាបន្តបន្ទាប់ ទាក់ទងទៅនឹង ការតុបតែងខ្លួន ដោយនាងបាន យកអាវក្នុង (អាវទ្រនាប់) មកពាក់សម្ញែង ដោយបើកចំហរ ធ្វើឲ្យនារីៗជាច្រើន មានការប្រតិកម្មយ៉ាងខ្លាំង វាយប្រហារនាងថា ហេតុតែនាងចង់ក្លាយជា តារាល្បីខ្លាំងពេក ភ្លេចគិតថា អី្វខុសអ្វីត្រូវ យកអាវទ្រនាប់ ដែលពាក់ខាងក្នុង មកពាក់នៅខាងក្រៅ ទៅវិញ មិនដឹងជា Style អីទេ នាងធ្វើបែបនេះ ធ្វើឲ្យខូចប្រពៃណី ខ្មែរអស់ហើយ ។
តារាចម្រៀងសិចស៊ី និយមស្លៀកពាក់ បញ្ចេញសាច់ដើមទ្រូង កញ្ញា ឃិត សំម៉ាលីស ហាក់ទទួលរង ការរិះគន់ផ្ទួនៗគ្នា អត្តចរិក ក៏មានការ ឆ្មើងឆ្មៃ វាយឫកកប់ពពក ជាមួយអ្នកគាំទ្រ ជាពិសេសនាង ទើបតែស្ងាត់ជម្លោះ ជាមួយនឹង ប្រធានក្រុម ចចកសមុទ្រ ។ ចំណែកការ តុបតែងខ្លួន ក៏ពិបាកនឹងទទួលយក ដែលហេតុតែ ចង់ល្បីខ្លាំងពេក នាងខំប្រឹងបញ្ចេញ សាច់លើក្រោម មិនប្រណីដៃ និងខំប្រឹងច្នៃម៉ូដ សម្លៀកបំពាក់ប្លែកៗ ដើម្បីទាមទារ ការចាប់អារម្មណ៍ និងប្រជាប្រិយភាព ទើបធ្វើឲ្យនាង មានការគិតខុស ដល់ថ្នាក់យកអាវក្នុង មកពាក់ ចំហកណ្តាលវាល តែម្តងទៅ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!