នារីវ័យ២៥ឆ្នាំម្នាក់ផឹកស្រាស្រវឹងជិះម៉ូតូដួលខ្លួនឯងរងរបួសធ្ងន់
ខេត្តកំពង់ឆ្នាំង ៖ នារីវ័យ២៥ឆ្នាំម្នាក់ បានរងរបួសធ្ងន់ ដោយសារជិៈម៉ូតូលឿនពេក បណ្តាលអោយ ដួលដោយខ្លួនឯង កាលពីវេលាម៉ោង ៣ និង៤៥នាទីល្ងាច ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៥ នៅតាមផ្លូវក្រាលកៅស៊ូ ក្នុងខេត្តស្ថិតក្នុង ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាល ក្រុងកំពង់ឆ្នាំង បាននិយាយថា នារីរងគ្រោះមានឈ្មោះ ខែម សុខឿន អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
មុនពេលកើតហេតុ គេឃើញនារីរងគ្រោះ បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1K-6339 យ៉ាងលឿន តាមផ្លូវក្រាលកៅស៊ូ ក្នុងខេត្ត ក្នុងដំណើរ ពីលិចទៅកើត លុះពេលមកដល់ ចំណុចកើតហេតុ ស្រាប់តែច្រឡោត ដួលអូស ជាង២០ម៉ែត្រ បណ្តាលអោយរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានហៅរថយន្ត របស់មន្ទីរពេទ្យ ដឹកនារីរងគ្រោះ ទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត ជាបន្ទាន់ ។ ចំណែកម៉ូតូ សមត្ថកិច្ចបានយករក្សាទុក នៅអធិការដ្ឋាន នគរក្រុងដើម្បី ទុកអោយម្ចាស់ដើមវិញ ។
បើតាមស្ត្រីជាម្តាយ ដែលមានមុខរបរ លក់លៀសហាល បានយំរៀបរាប់ថា គាត់គ្មានប្រាក់ សម្រាប់បង់ថ្លៃមន្ទីរពេទ្យទេ ។ នៅមុនពេលកើតហេតុ កូនស្រីគាត់ បានផឹកស្រវឹងបន្តិចដែរ ហើយបានខ្ចីម៉ូតូគេ ទៅទិញម្ហូប ក៏ជួបបញ្ហាបែបនេះ ។
ទោះយ៉ាងណា លោកសូរិន្ទ ទីរ៉ាវុឌ្ឍី ប្រធានមន្ទីរពេទ្យខេត្ត ធ្លាប់បាននិយាយថា អោយតែក្រីក្រ ពិតប្រាកដ មានការទទួលស្គាល់ ពីអាជ្ញាធរមូលដ្ឋាន មន្ទីរពេទ្យខេត្ត មិនយកប្រាក់ឡើយ ព្រោះមានអង្គការរាក់ ជាអ្នកធានាបង់ប្រាក់ ជំនួសជនក្រីក្រ ទូរទាំងខេត្ត ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!