នាយករដ្ឋមន្ត្រី ប្រកាសថា ការប្រឡង បាក់ឌុបឆ្នាំនេះ តឹងជាងឆ្នាំមុន ទៅទៀត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានប្រកាសឲ្យដឹងថា សម្រាប់ការប្រឡង មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងឆ្នាំ ២០១៥នេះ គឺមានភាពតឹងតែង ជាងឆ្នាំ២០១៤ ទៅទៀត។
ការថ្លែងមានប្រសាសន៍ បញ្ជាក់របស់ ប្រមុខដឹកនាំប្រទេស បែបនេះ ធ្វើឡើងនៅក្នុង ពេលដែល សម្តេចអញ្ជើញ ជាអធិបតី ក្នុងកម្មវិធី ចែកសញ្ញាបត្រ ដល់និស្សិត សកលវិទ្យាល័យ អាស៊ីអឺរ៉ុប ជិត២ពាន់នាក់ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ នាវិទ្យាស្ថានជាតិ អប់រំ រាជធានីភ្នំពេញ។
សម្តេចតេជោ បានមានប្រសាសន៍ថា “ប្រឡងបាក់ឌុប ក្នុងខែសីហា ក្មួយៗអើយ អត់មានបន្ធូរទេ តិចឃើញធ្លាក់ ច្រើនហើយ ចាប់ផ្តើម ស្ទួចពិន្ទុ អត់ទេណា អីចឹងឧត្តមសិក្សា របស់យើងនៅតែខ្សោយ។ អីចឹងទេត្រូវពង្រឹង អត់មានពង្រឹង តែឆ្នាំ២០១៤ទេ ២០១៥ហ្នឹងក៏បន្ត គឺបន្តរហូត ដល់ចាប់ផ្តើម មានកន្លែងផ្លុកហើយ គឺពីក្រោមត្រូវប្រឹង បើមិនមានបារាស់ នៅកន្លែងហ្នឹងទេ គឺពីក្រោមអត់ប្រឹងទេ អត់រៀនតែម្តង បើចាំដល់ពេលហ្នឹង ស៊ីសសួសគ្នាបោះ ប្រ៊ីយ៉ុងឡើងចុះ ជាប់ពេញទឹកពេញដី ទាំងអស់ អីចឹងទេ គឺរឿងនេះ គឺអត់ថយទេ អំពីការពង្រឹង គុណភាព ក្នុងវិស័យអប់រំ របស់យើង”។
សូមបញ្ជាក់ថា នៅពេលថ្មីៗនេះ ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ចាក់ថា សម្រាប់ ការប្រឡងបាក់ឌុប នៅក្នុងឆ្នាំ២០១៥នេះ គឺមិនមានការ ប្រឡងជាលើកទី២ ដូចឆ្នាំ២០១៤ នោះទេ ហើយប្រសិនបើ បេក្ខជនប្រឡង បានធ្វើខុសនូវ លក្ខន្តិកៈនៃ ការប្រឡងទៀតនោះ គឺអាចជាប់ពន្ធនាគារ រហូតដល់ទៅ ៦ខែក៏មានដែរ។
គួររំលឹកថា កាលពីប្រឡងបាក់ឌុប ក្នុងឆ្នាំ២០១៤ កន្លងទៅនោះ ក្រសួងអប់រំ យុវជន និងកីឡា បានរឹតបន្តឹងក្នុងការ ប្រឡងនេះជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមាន អ្នកសង្កេតការណ៍របស់ អង្គភាពប្រឆាំងអំពើ ពុករលួយ ប្រមាណជាង ២.០០០នាក់ បានចូលរួម សង្កេតការណ៍ទៀតផង ដែលកត្តាទាំងអស់នេះ បានធ្វើឲ្យការ ប្រឡងមានភាពសុក្រឹត និងប្រកបដោយ គុណភាពផងដែរ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!