តារាស្រីថៃ Ploy បកស្រាយចម្ងល់ ពីមូលហេតុ មិនចូលរួម ពិធីភ្ជាប់ពាក្យ របស់ Chompoo ដែលជាមិត្ត ល្អនឹងគ្នា

 
 

ថៃ៖ តារាស្រីថៃ Ploy Cherman បានបកស្រាយចម្ងល់ ទៅកាន់អ្នកគាំទ្រ អំពីមូលហេតុ ដែលនាង មិនបានចូលរួម ពិធីភ្ជាប់ពាក្យ របស់ នាង Chompoo Araya។

កាលពីថ្ងៃទី៦ ខែឧសភា កន្លងទៅថ្មីៗនេះ Chompoo Araya បានភ្ជាប់ពាក្យ ជាមួយនឹង អ្នកជំនួញម្នាក់ គឺលោក Not Visaravuth ប៉ុន្តែពេលនោះ មិត្តល្អរបស់នាង Chompoo គឺPloy Cherman មិនបានចូលរួម ក្នុងពិធីឡើយ។ ចំពោះចំនុចនេះ បានធ្វើឲ្យអ្នកគាំទ្រឆ្ងល់ និងបានលើកយកមក ពិភាក្សា ថាមូលហេតុអ្វី បានជា Ploy Cherman  មិនទៅពិធីភ្ជាប់ពាក្យ របស់ Chompoo បែបនេះទៅវិញ?

កាលពីថ្ងៃទី៧ ខែឧសភា  នាង Ploy Cherman ក៏បានបង្ហោះសារ ដើម្បីស្រាយចម្ងល់ របស់អ្នកគ្រប់គ្នា ដោយនាងបានសរសេរ ថា៖ "មានការ លើកយកមក ពិភាក្សាវែកញែកគ្នាជាច្រើន អំពីការអវត្តមាន របស់នាងខ្ញុំ ក្នុងថ្ងៃភ្ជាប់ពាក្យ របស់ Chompoo ហើយខ្ញុំមានអារម្មណ៍មិនល្អ ទាល់តែ សោះ ត្រង់ចំនុចនេះ។ មិនមែនតែខ្ញុំនោះទេ ប៉ុន្តែក៏មានមនុស្ស ជាច្រើនទៀត ដែលមិនត្រូវបានអញ្ជើញ ឲ្យចូលរួម ក្នុងពិធីភ្ជាប់ពាក្យនោះ ព្រោះ ទាល់តែ មិត្តភក្តិជិតស្និទ្ធ ទើបត្រូវបានអញ្ជើញ។ ថ្ងៃទី ១០ ឧសភា នេះ នាងខ្ញុំនឹងទៅចូលរួម ពិធីរៀបអាពាហ៍ពិពាហ៍ របស់នាង ព្រោះខ្ញុំបាន ទទួលធៀបការ ផ្ញើរជូនមកនាងខ្ញុំ រួចហើយ។ ដូច្នេះឈប់លើកយក មកពិភាក្សា រឿងទាំងនេះ តទៅទៀត"



Ploy Cherman និងនាង Chompoo Araya

ប្រភព Dara

ដោយ៖ កា

ខ្មែរឡូត
 


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម