ផ្ទះ​ស្តុក​ឈើ ​មួយ​កន្លែង​ នៅ​ក្រុង​បាន​លុង​ របស់​ជនជាតិ​ វៀតណាម សមត្ថកិច្ចមិ​ន​ ហ៊ាន​បង្ក្រាប

 
 

ខេត្តរតនគិរី ៖ ជំនួញឈើប្រណីតកំពុងកម្រើក ឡើងវិញនៅតាមបណ្តាខេត្ត ដែលនៅជាប់តាមព្រំដែន សព្វថ្ងៃនេះនៅក្នុង ក្រុងបានលុង គេសង្កេតឃើញក្រុមឈ្មួញ រកស៊ីឈើប្រណិតខុស ច្បាប់ជាច្រើនក្រុម មានជនជាតិវៀតណាមជាដើម បានដើរទិញឈើ ប្រណីតគ្រប់ប្រភេទដែលមានហាងឆេង ខ្ពស់នៅទីផ្សារប្រទេសវៀតណាម ។

ជាក់ស្តែងនៅផ្ទះរបស់ ជនជាតិវៀតណាមមួយកន្លែង ដែលគេដឹងថា បានផ្ទុកឈើប្រណិតគ្រប់ប្រភេទ ដើម្បីចែកចាយឱ្យថៅកែធំៗ ដែលមានទីតាំងស្ថិតនៅ លើទួលបឹងកំសាន ស្ថិតនៅភូមិថ្មដា សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មានម្ចាស់ផ្ទះឈ្មោះជុក ជាជនជាតិ វៀតណាម ហើយប្រណីតដែល ស្ទុកក្នុងផ្ទះនោះ បានយកមកពីស្រុកវ៉ើនសៃ និងស្រុកតាវែង ។

ប្រភពបានឱ្យដឹងថា ផ្ទះវៀតណាមដែលស្តុកឈើ ប្រណីតខាងលើនេះ ដំណើរការបានដោយ មានការ បើកភ្លើងខៀវពីមន្ត្រី ជំនាញរដ្ឋបាលព្រៃឈើ ចាប់ពីថ្នាក់សង្កាត់ ដល់ខេត្ត និងកងកម្លាំងប្រដាប់ អាវុធគ្រប់ស្ថាប័នតែម្តង ដែលក្នុងមួយខែៗត្រូវគេដឹងថា មានចំណូលពីបទល្មើស រាប់ម៉ឺនដុល្លារ ។

ប្រភពបានបន្តទៀតថា នៅក្នុងសកម្មភាពជំនួញឈើ ប្រណីតធ្វើចរាចរណ៍ដោយរលូន ក្រុមឈ្មួញដឹកតាម រថយន្តគ្រប់ប្រភេទ មានរថយន្តស៊េរីទំនើប រថយន្តធុនធំ ដឹកតាមផ្លូវជាតិលេខ៧៨ ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិអូរយ៉ាដាវ ក្នុងមួយថ្ងៃៗមិន តិចជាង២០ ទៅ៣០គ្រឿងឡើយ ។ ជាក់ស្តែង រថយន្តសាំយ៉ុងមួយគ្រឿង និងស្ត្រីជាម្ចាស់ឈើដែល មានឈ្មោះស្រីតី ដែលជាឈ្មួញដឹកឈើប្រណីតខុសច្បាប់ បានធ្វើសកម្មភាពដឹក ឈើទៅស្តុកនៅផ្ទះជនជាតិ វៀតណាមខាងលើ ។

ចំណែកស្ត្រីឈ្មោះតី ដែលជាឈ្មួញឈើបានអួតថា ការដឹកជញ្ជូនឈើនេះ រូបគេមិនខ្លាចការបង្ក្រាបនោះទេ ព្រោះបានបង់លុយជូនមេព្រៃ និងកងកម្លាំងប្រដាប់ អាវុធគ្រប់ស្ថាប័នអស់ហើយ និងមានកងកម្លាំងប្រដាប់ អាវុធកាងពីក្រោយថែមទៀត ។




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម