lino11 ជុំ លីណូ ប្រកាសរកជំនួយឧបត្ថម្ភ
ជុំ លីណូ កំពុងប្រកាសស្វែងរកជំនួយឧបត្ថម្ភ សម្រាប់ប្រារព្ធធ្វើពិធីបុណ្យមួយនៅក្នុងស្រុកភូមិរបស់ខ្លួននៅអំឡុងថ្ងៃទី ១៤ ខែ មិថុនា ខាងមុខនេះ។
តារាចម្រៀងរូបនេះ បានប្រាប់ Sabay នៅព្រឹកមិញថា ពិធីបុណ្យនេះ ក្នុងគោលបំណង ជំរុញឲ្យមានសាមគ្គីភាពរវាងអ្នកភូមិរបស់ខ្លួន ជាមួយភូមិដទៃទៀត តាមរយៈការបង្កើតឲ្យមានការប្រកួតកីឡាបាល់ទាត់ជាដើម ដោយសហការជាមួយព្រះគ្រូចៅអធិការ និង គណៈកម្មការវត្តអង្គមេត្រី ហៅវត្តព្រះឃ្លាំង។
ព្រះសង្ឃ និង គណៈកម្មការ ជាអ្នកដើរតួក្នុងការអប់រំ ប្រជាពលរដ្ឋ ឲ្យជៀសឆ្ងាយអំពីការប្រើប្រាស់គ្រឿងញៀន និង អំពើហិង្សាទាំងឡាយនៅក្នុងគ្រួសារ និង ហិង្សាផ្សេងៗទៀតនៅក្នុងភូមិឃុំ ហើយត្រូវដោះស្រាយបញ្ហាដោយសន្តិវិធី រាល់វិវាទទាំងឡាយ។
ទោះបីជាយ៉ាងណា ក្នុងនាមគណៈកម្មការរៀបចំកម្មវិធីនេះ លីណូ ធ្វើការស្នើឲ្យមានការចូលរួមឧបត្ថម្ភពីអ្នករួមអាជីព និង សប្បុរសជនទាំងអស់ ដើម្បីឲ្យពិធីនេះដំណើរការទៅបានដោយរលូន និង សល់បានបច្ច័យក្នុងការកសាងវត្តនេះ បន្តទៀតផងដែរ ទុកជាទីកន្លែងអប់រំផ្លូវចិត្តមួយយ៉ាងសំខាន់សម្រាប់អ្នកភូមិរបស់គេ។
ឆ្នាំកន្លងទៅ ក្រៅពីការចូលរួមកម្សាន្ត របស់ប្រជាពលរដ្ឋមកពីទីកន្លែងនានាជាច្រើននោះ ក៏មានអ្នកសិល្បៈខ្លះចូលរួមផងដែរ កាលរូបគេរស់នៅក្នុងទ្រនំផលិតកម្ម Sunday ។ បើទោះបីជាពេលនេះ រូបគេមករួមរស់ក្រោមដំបូលផលិតកម្ម Diamond Music យ៉ាងណាក៏ដោយ នៅតែមានសង្ឃឹមថា អ្នករួមអាជីព នឹងចូលរួមក្នុងសកម្មភាពនេះបន្តទៀត៕
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!