លោក​សៅ វណ្ណ​នី នាយ​ផ្នែក​ រដ្ឋបាល​ព្រៃឈើ​ សណ្តាន់​រង​ ការ​ចោទ​ថា ឃុបឃិត​ ជាមួយ​ ពួក​ឧក្រិដ្ឋជន ​បំផ្លាញ​ព្រៃ​ឡង់

 
 

ខេត្តកំពង់ធំ ៖ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត បញ្ជាឲ្យសមត្ថកិច្ចតំបន់ ប្រតិបត្តិការសឹក ខេត្តកំពង់ធំ សហការជាមួយសង្កាត់ រដ្ឋបាលព្រៃឈើទំរីង ឃាត់រថយន្តកូរ៉េចំណុះ៥តោន ដឹកឈើជាង១០ម៉ែត្រគូប ចេញពីព្រៃឡង់ កាលពីវេលាម៉ោង៩ យប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តកូរ៉េចំណុះ៥តោន ដឹកឈើជាង១០ម៉ែត្រគូប ចេញពីព្រៃឡង់ ត្រូវលោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បញ្ជាឲ្យសមត្ថកិច្ចតំបន់ ប្រតិបត្តិការសឹក ខេត្តកំពង់ធំ សហការជាមួយសង្កាត់ រដ្ឋបាលព្រៃឈើទំរីង ឃាត់បាននៅចំណុចចំការកៅស៊ូ ស្ថិតនៅតាម បណ្តោយផ្លូវពី ឃុំទំរីង ឆ្ពោះទៅ ភូមិ៩៩ ស្រុកសណ្តាន់ ខេត្តកំពង់ធំ រថយន្តកូរ៉េដឹកឈើខាងលើនេះ ត្រូវបានគេស្គាល់ថា ជារបស់មេឈ្មួញរកស៊ី ឈើឡើងដុះស្លែរ ម្នាក់ឈ្មោះ ម៉ុន និងមានប្រពន្ឋឈ្មោះ ឡែន រស់នៅភូមិបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានធ្វើសកម្មភាព ដឹកឈើយ៉ាងរលូន ដោយពុំមានការខ្លាចញញើត ច្បាប់សូម្បីតែបន្តិចនោះទេ ។

ចំណែកលោក ម៉ុន ដែលជាអ្នករកស៊ីឈើ ខាងលើបានអះអាងថា លោកបានបង់លុយ ឲ្យទៅលោកសៅ វណ្ណនី នាយផ្នែករដ្ឋបាលព្រៃឈើ សណ្តាន់ ក្នុងមួយរថយន្តៗ ចំនួន២០ដុល្លា ហើយនឹងសមត្ថកិច្ចផ្សេងៗទៀត ជាច្រើនកន្លែង ទើបរូបគាត់អាចដឹកឈើបាន ហើយក៏ពុំត្រូវបានសមត្ថកិច្ចណាចាប់ទេ ទើបតែពេលនេះរថយន្តកូរ៉េ ៥តោន ពណ៌ស អត់ស្លាកលេខ ត្រូវបាននាំយក មករក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើទំរីង ។

តាមប្រភពព័ត៌មានឲ្យដឹងថា ជារៀងរាល់ថ្ងៃរថយន្ត ដឹកឈើប្រភេទលេខ២ ដឹកបន្តកន្ទុយគ្នា ចេញពីព្រៃឡង់ ស្ថិតត្រង់ចំណុច ភូមិស្រុកចាស់ ចំនុចភូមិអូល្អក់ និងចំណុចផ្លូវព្រះអាទិត្យ ក្នុងមួយយប់ៗ ចាប់ពី១០គ្រឿងទៅ១៥គ្រឿង គឺសុទ្ធតែគ្មានច្បាប់ ជាហេតុធ្វើឲ្យមហាជនមានការព្រួយបារម្ភថា មិនយូរនោះទេ ព្រៃឡង់ នឹងក្លាយទៅជា វាលរហោឋាន នឹងក្លាយទៅជាដីចំការ របស់សមត្ថកិច្ចប៉ូលិស ប៉េអ៊ឹម និងមន្ត្រីរាជការអ្នកមាន អំណាចមួយចំនួនជាក់ ជាមិនខាន ។

មតិពីប្រជាពលរដ្ឋបាន រិះគន់ទៅលើសមត្ថកិច្ចចំៗថា ចំណែកប្រជាពលរដ្ឋក្រីក្រ បានត្រឹមតែស្រក់ទឹកភ្នែក បើហ៊ានតែទៅកាប់ ហើយនៅ ពេលគេចាប់បាននោះ គឺមានតែផ្លូវ១គត់ គឺគុក! រីឯការបង្កើតគណៈ កម្មការ ចម្រុះដាក់ស្នាក់ការ នៅចំណុចស្ពាន បាក់ស្នានោះ គឺចាប់បាន តែកាឡេថង ដឹកអុស របស់អ្នកស្រុកនោះទេ ចំណែកពួកឈ្មួញដឹកឈើ ដោយរថយន្តយីឌុប និងរថយន្តកូរ៉េ ពុំហ៊ានចាប់ទេ ដោយសារតែអស់លោកទាំងអស់នោះ បានបង់លុយឲ្យអស់ហើយ នេះបានចំជាគំរូ ដ៏អាក្រក់ជួរជាតិ មែនរបស់អស់លោក ដែលស៊ីប្រាក់ខែរបស់រដ្ឋ ដែលបានមកពីញើស ឈាមរបស់ប្រជាពលរដ្ឋ បង់ពន្ធជូនរដ្ឋនោះ បែរជាអស់លោកត្រូវ ខួរក្បាលខ្មូតវាស៊ីអស់ លក់ឧត្តមគតិ ទៅស្រវា យកលុយ ពីពពួកមេឈ្មួញ ដែលជាពួកឧក្រិដ្ឋជន បំផ្លាញព្រៃឈើទៅវិញ ។

សួរថា តើវាមានទៅខុសអ្វី នឹងពួកទាំងនោះទៅ? ចម្លើយ គឺថា អ្នកកាប់ឈើ អ្នកដឹកឈើអ្នកទទួលលុយ ពីបទល្មើស គឺសុទ្ធតែជាពួកឧក្រិដ្ឋជន បំផ្លាញព្រៃឈើ ទាំងអស់ដូចគ្នា ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម