ស្នេហា ស៊ីជម្រៅ ដល់ថ្នាក់ មិត្តប្រុស ចាប់អារ-ក សម្លាប់ មិត្តស្រី ទាំងកណ្តាលថ្ងៃចេស នៅទីសាធារណ:
ចិន៖ ប្រភពពីសារព័ត៌មានចិន ឲ្យដឹងថា បុរសម្នាក់ បានសម្លាប់អារ-ក មិត្តស្រីរបស់ខ្លួន យ៉ាងសាហាវ នៅទីសាធារណ: និងទាំងកណ្តាលថ្ងៃភ្លឺចេស ស្ថិតនៅក្នុងទីក្រុង សេងចូវ។
បុរសម្នាក់ បានធ្វើសកម្មភាព អារ-ក សម្លាប់មិត្តស្រី របស់ខ្លួនដោយកាំបិត សាចឈាមយ៉ាងកក្លាក់ នៅលើផ្លូវសាធារណ: ដែលកំពុងតែមានមនុស្ស ធ្វើដំណើរ យ៉ាងមមាញឹក។ យោងតាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា ជននេះ បានចាក់នារីរងគ្រោះ ជាមិត្តស្រីវ័យ២០ឆ្នាំ ចំនួន ៤កាំបិតបន្ថែមទៀត ក្រោយពេល ចាប់អារ-ក សម្លាប់រួច។ ប្រភពព័ត៌មាន ឲ្យដឹងទៀតថា ក្រោយពេលធ្វើសកម្មភាពរួច ជននេះ បានអារ-កដៃខ្លួនឯង និងបានសន្លប់បាត់ស្មារតី នៅនឹងកន្លែង។ ក្រោយពេលកើតហេតុ ១០នាទី ប៉ូលិសបានទៅដល់ និងធ្វើការហ៊ុំព័ទ្ធទីតាំងកើតហេតុ ទាំងមូល ព្រមទាំងបានចាប់បញ្ជូន ជនបង្ក ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។
យ៉ាងណាមិញ បើតាមសម្តីប្រជាពលរដ្ឋក្នុងតំបន់ បានប្រាប់ដល់ អ្នករាយការណ៍ព័ត៌មាន ឲ្យដឹងថា ពួកគេជាគូស្នេហ៍នឹងគ្នា ហើយករណីដ៏សាហាវនេះ អាចបណ្តាលមកពី មូលហេតុនៃចំណងស្នេហាពួកគេ នាពេលថ្មីៗនេះ មានភាពរកាំរកូសនឹងគ្នា៕
ប្រភព៖ Shanghaiist
ដោយ សី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!