ឃាត់ខ្លួនបុរសម្នាក់ពីបទក្លែង ឯកសណ្ឋាន កងកម្លាំង ប្រដាប់អាវុធ និងប្រើ ប្រាស់អាវុធ ខុសច្បាប់
ខេត្តកោះកុង ៖ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ កម្លាំងមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ នៃកងរាជ អាវុធហត្ថ ខេត្តកោះកុង បានបើកប្រតិបត្តិការ ត្រួតពិនិត្យ អាវុធជាតិផ្ទុះ តាមដង ផ្លូវសាធារណៈ ហើយបានចាប់ ឃាត់ខ្លួនបុរស ជាជនស៊ីវិល ម្នាក់ដែលបាន ក្លែងខ្លួនជា កងកម្លាំង ប្រដាប់អាវុធ ដោយជិះម៉ូតូ ស្លៀកពាក់ឯក សណ្ឋានប៉ារ៉ា និងមានលាក់ អាវុធខ្លីតាម ខ្លួនទៀតផង ។
លោកវរសេនីយ៍ឯកតាំង ឈុនស្រេង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង បានប្រាប់«កោះសន្តិភាព» ថា ប្រតិបត្តិការ ត្រួតពិនិត្យអាវុធ ជាតិផ្ទុះនេះត្រូវធ្វើឡើងជា ប្រចាំ និងតែផ្លាស់ ប្តូរគោលដៅ ជានិច្ចក្នុង ទីរួមខេត្តកោះកុង ហើយករណីខាង លើនេះត្រូវបាន ធ្វើឡើងនៅ ចំណុចរង្វង់មូល ទល់មុខ ធនាគារអេស៊ីលីដា ដែលដឹកនាំ ដោយលោក វរសេនីយ៍ត្រីរស់ សុខឿន ប្រធាន មន្ទីរស្រាវជ្រាវ និងយុត្តិធម៌ នៃបញ្ជាការ ដ្ឋានកង រាជអាវុធហត្ថខេត្ត ។
លោកមេបញ្ជាការរងបានបញ្ជាក់បន្ថែមថា បុរសដែលត្រូវបានឃាត់ខ្លួនខាងលើឈ្មោះហេង មុនីរ័ត្ន អាយុ៣០ឆ្នាំ ជាជាង ជួសជុលទូរស័ព្ទ រស់នៅភូមិបាក់ខ្លង ឃុំបាក់ខ្លង ស្រុក មណ្ឌលសីមា ដែលខណៈ ពេលឃាត់ខ្លួន ជនសង្ស័យស្លៀកពាក់ ឯកសណ្ឋាន ជាកងកម្លាំង ប្រដាប់អាវុធ ឈុតប៉ារ៉ា និងបន្ទាប់ពី សមត្ថកិច្ចធ្វើការឆែកឆេរ បានរកឃើញ អាវុធខ្លីម៉ាក កា៥៤ មួយដើម មានគ្រាប់ ៧គ្រាប់ ឯកសណ្ឋាន ប្រយុទ្ធរបស់ កងរាជអាវុធហត្ថ ១កំប្លេ មានពាក់ស័ក្តិ៣ ប៉ុន្តែពុំមាន លិខិតសម្គាល់ ឬអត្តសញ្ញាណ ណាមួយបញ្ជាក់ថា ជាកងកម្លាំង របស់ស្ថាប័ន ណាមួយឡើយ ។
លោកវរសេនីយ៍ឯកតាំង ឈុនស្រេង បន្ថែមទៀតថា ពេលនេះជនសង្ស័យត្រូវបានកសាងសំណុំ រឿងបញ្ជូនទៅ សាលាដំបូងខេត្ត ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!