នគរបាល ខណ្ឌសែនសុខ ចុះបង្ក្រាប ទីតាំង កត់កន្ទុយលេខ នៅសង្កាត់ ភ្នំពេញថ្មី

 
 

ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌសែនសុខ ដឹកនាំដោយ តំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ កាលពី ល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៥ បានចុះទៅ បង្ក្រាប ទីតាំង កត់កន្ទុយលេខ មួយកន្លែងស្ថិតនៅ ផ្ទះលេខ២០០ ផ្លូវលេខ ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ ។

លោក ម៉ក ហុង អធិការនគរបាល ខណ្ឌសែនសុខ បានបញ្ជាក់ថា នៅក្នុង ប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាលរបស់លោក បាន ឃាត់ខ្លួនស្រ្តីម្នាក់ ឈ្មោះ លី សុគន្ធា អាយុ៣០ឆ្នាំ ដែលជា ម្ចាស់ទីតាំង លួចបើកល្បែងឆ្នោតមួយនេះ និងមនុស្ស ពាក់ព័ន្ធ មួយចំនួនទៀត។

លោក ម៉ក់ ហុង បានបញ្ជាក់ថា ក្រោយទទួល បានព័ត៌មាន ពីប្រជាពលរដ្ឋ ចំពោះទីតាំង ល្បែងឆ្នោត មួយនេះ លោកបានសុំគោលការណ៍ ណែនាំពី សំណាក់ ស្នងការនគរបាលរាជធានីភ្នំពេញ និងមានការ អនុញ្ញាតពី តំណាងអយ្យការផងនោះ ទើបចុះទៅ បង្ក្រាប តែម្តង ដោយឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាង មួយចំនួនផងដែរ។

លោកអធិការ បានបន្តទៀតថា ក្រោយការឃាត់ខ្លួន ស្រ្តីម្ចាស់ទីតាំង និងវត្ថុតាងខាងលើនេះ ត្រូវបាន នាំយក មកកាន់អធិការដ្ឋាន នគរបាលខណ្ឌ សែនសុខ ដើម្បីចាត់ការ តាមផ្លូវច្បាប់៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម