រថយន្តដឹកប្រេង ក្រុមហ៊ុន PET RONAS ចុះពីលើស្ពាន គីហ្សូណា បុករថយន្ត ដឹកស្រាបៀរ ABC រងរបួសធ្ងន់ម្នាក់

 
 

-ស្នងការបញ្ជូន រថយន្តបាញ់ពន្លត់អគ្គិភ័យ ត្រៀមជួយអន្តរាគមន៍ ពីព្រោះក្បែរកន្លែងកើតហេតុ មានស្ថានីយ៍ប្រេងតូតាល់

កំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បង្កឲ្យមាន ការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅក្រុងកំពង់ចាម ទាំងព្រឹក ព្រលឹម ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ គឺរថយន្តដឹកប្រេង របស់ក្រុមហ៊ុន PETRONAS បានបុករថយន្តដឹកស្រាបៀរ ABC បណ្តាលឲ្យ រងរបួស ធ្ងន់ម្នាក់ ។ គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើង នៅចំណុចរង្វង់ មូលស្ពានគីហ្សូណា ក្នុងទីរួមខេត្តកំពង់ចាម តែម្តង ។

ស្នងការ នគបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា កន្លែងកើតហេតុ មានគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ គឺមានការ ប្រឈម យ៉ាងខ្លាំង ពីព្រោះនៅក្បែរនោះ មានស្ថានីយ៍ ប្រេងតូតាល់ផងដែរ ដូច្នេះអាចបង្កឲ្យ មានគ្រោះ អគ្គិភ័យកើតមានឡើង ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ ទៀតថា ប្រឈមនិងហានិភ័យ ដែលអាចបណ្តាល មកពី គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ លោកបាន បញ្ជាឲ្យបញ្ជូន រថយន្តពន្លត់អគ្គិភ័យ ទៅកាន់កន្លែង កើតហេតុ ដើម្បីត្រៀមជួយអន្តរាគមន៍ បើសិនអាចមានគ្រោះអគ្គិភ័យ កើតឡើងនោះ។ សម្រាប់ គ្រោះថ្នាក់ចរាចរណ៍មួយនេះ លោកស្នងការ បានឲ្យកម្លាំងឃាត់ខ្លួន អ្នកបើករថយន្ត ដឹកប្រេង ដែលជាភាគីបង្ក ខណៈព្រូរថយន្ត រង របួសធ្ងន់ ត្រូវដឹកយកទៅមន្ទីរពេទ្យ ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា អ្នកបើកបររថយន្ត ដឹកប្រេងសាំង ឈ្មោះ ខែក ចំរ៉ុង អា ៤៥ឆ្នាំ រស់នៅខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ចំណែក អ្នកបើកបរ រថយន្តដឹកស្រាបៀរឈ្មោះ យា ចន្ទ័ អាយុ២៦ឆ្នាំ រស់នៅភូមិ សង្កែជុំ ឃុំទឹកថ្លា ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង។ តាមសេចក្តី រាយការណ៍ ដដេលគ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ បានកើតឡើង ដោយសារតែរថយន្ត ដឹកសាំង ដាច់ហ្វ្រាំង នៅពេលចុះ ពីលើស្ពាន គីហ្សូណា។

ក្រោយកើតហេតុ កម្លាំង សមត្ថកិច្ច ជាច្រើននាក់ បានចុហទៅជួយអន្តរាគមន៍ និងនាំយក រថយន្តទាំង២ គ្រឿង ទៅរក្សាទុក ដើម្បីរង់ចាំ ការដោះស្រាយ បន្តទៀត៕












ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម