ចាប់ខ្លួនស្រ្តី មេជួញដូរមនុស្ស ខុសច្បាប់ ទៅធ្វើការនៅ ប្រទេស ម៉ាឡេស៊ី

 
 

កំពង់ចាម ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម សហការជាមួយ នាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស ក្រសួង មហាផ្ទៃ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ បានឃាត់ ខ្លួនស្រ្តីម្នាក់ ដែលជាមេក្លោងនៃ ការជួញដូរមនុស្ស និងនារីក្រមុំ ទៅកាន់ ប្រទេសម៉ាឡេស៊ីដោយខុសច្បាប់។

មន្រ្តីនគរបាល ការិយាល័ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្ត កំពង់ចាម បានឲ្យដឹងថា ការចាប់ខ្លួន ស្រ្តីរូបនេះ បានធ្វើ ឡើង តាមដីកាបញ្ជាឲ្យនាំខ្លួន របស់ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ចាម លោក ផាន់ សុភ័ក្រ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៥ ។

មន្រ្តីនគរបាល បានបញ្ជាក់ថា ជនត្រូវចោទរូបនេះ មានឈ្មោះ ហម ឡី អាយុ៣៩ឆ្នាំ រស់នៅ ភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្ត កំពង់ចាម។ បើតាមមន្រ្តីនគរបាល បានបន្ត ទៀតថា កាលពីខែតុលា ឆ្នាំ២០១៤ ស្រ្តីរូបនេះ បាននាំមនុស្ស ចំនួន៦នាក់ រស់នៅសិរីសាមគ្គី ឃុំស្រឡៅ ស្រុកបារាយ ខេត្តកំពង់ធំ ឆ្លងដែនទៅកាន់ ប្រទេសម៉ាឡេស៊ី និងបន្ទាប់មកនៅខែមករា ឆ្នាំ២០១៥ ស្រ្តីរូបនេះ បាននាំខ្លួន ប្តីប្រពន្ធ២នាក់ ទៅកាន់ ប្រទេស ម៉ាឡេស៊ីទៀត។

នៅពេលដែល ជនរងគ្រោះទាំងអស់ បានទៅធ្វើការ នៅប្រទេសម៉ាឡេស៊ីនោះ ស្រ្តីខាងលើនេះ បានតម្រូវឲ្យជនរងគ្រោះ បង់លុយ ៣២០ដុល្លារ សម្រាប់រត់ឯកសារ និងបង់១០០០វីងហ្គីត (ប្រាក់ ម៉ាឡេស៊ី) សម្រាប់ឆ្លងដែន។

ក្រោយមានពាក្យបណ្តឹង របស់ជនរងគ្រោះរួចមក និងមានដីកា បញ្ជាឲ្យនាំខ្លួន របស់តំណាង អយ្យការមកនោះ កម្លាំងនគរបាលខេត្ត កំពង់ចាម និងនាយកដ្ឋាន ប្រឆាំងការជួញដូរ ក្រសួងមហាផ្ទៃ បានរួមសហការគ្នា ធ្វើការ ស្រាវជ្រាវ រហូតឈានទៅ ដល់ការចាប់ខ្លួន តែម្តង៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម