រុស្ស៊ី សំញែងសាច់ដុំ ជាមួយ គ្រឿងសព្វាវុធទំនើបៗ ក្នុងក្បួន ព្យុហយាត្រាធំបំផុត អបអរ ខួបជ័យជំនះ
រុស្ស៊ី៖ ប្រទេសរុស្ស៊ី បានប្រារព្ធពិធី ហែរក្បួនព្យុហយាត្រា ដ៏ធំបំផុតមួយ មិនធ្លាប់មានពីមុនមក ដើម្បីអបអរ ខួបលើកទី ៧០ នៃ ជ័យជំនះ លើរបប ណាស៊ីសអាល្លឺម៉ង់ និង ការបញ្ចប់សង្គ្រាម លោកលើកទី២ នៅទ្វីបអឺរ៉ុប ។
រថគ្រោះ ដ៏ទំនើបបំផុត T-14 ដែលជាគ្រឿងសព្វាវុធយោធា ចុងក្រោយ
ទាហាន យោធា រាប់ពាន់នាក់ និង គ្រឿងសញ្វវុធ ទំនើបៗជាច្រើន ដូចជា រថពាសដែក យន្តហោះចម្បាំង ជាដើម ត្រូវបានបង្ហាញ ក្នុងក្បួនព្យុហយាត្រា ដើម្បីសំញែងសាច់ដុំ វិស័យយោធា របស់រុស្ស៊ី ធ្វើឡើងនៅទីលាន Red Square ក្នុងទីក្រុង ម៉ូស្កូ កាលពីថ្ងៃសៅរ៍ ទី៩ កន្លងទៅនេះ។
ក្នុងពិធី ហែរក្បួនព្យុហយាត្រា ដ៏ធំបំផុតនេះ ក៏មានការចូលរួម ពីថ្នាក់ដឹកនាំកំពូលៗ ពីបណ្តាប្រទេស នានារួមមាន ទាំង ប្រធាធិបតី ប្រទេសចិន ឥណ្ឌា ប្រធានអង្គការសហប្រជាជាតិ និង ប្រមុខរដ្ឋ ជាច្រើននាក់ទៀត មកពីបណ្តាលប្រទេសក្នុងទ្វីបអាហ្វ្រិក ប៉ុន្តែក្នុងនោះ មេដឹកនាំក្នុងបណ្តា ប្រទេសនៅអឺរ៉ុប មួយចំនួន ក៏បានពលិការ មិនចូលរួម ក្នុងពិធីនេះដែរ ដោយសារតែបញ្ហា ជម្លោះរវាង រុស្ស៊ី និង ប្រទេស អ៊ុយក្រែន។ ចំនែកឯ លោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើង ក៏មិនមានវត្តមាន ក្នុងពិធីនេះផងដែរ ដោយបានត្រឹមតែ ផ្ញើសារ អបអរជូនទៅដល់ លោកប្រធាធិបតី រុស្ស៊ី វ្លាដឺមៀរ ពូទីន ប៉ុណ្ណោះ ។
ប្រធាធិបតី រុស្ស៊ី លោក វ្លាដឺមៀរ ពូទីន បានថ្លែងសារ ដោយរំលឹកដល់ ការពលីរបស់ទាហានរុស្ស៊ី និង ចក្រភពអង់គ្លេស ដែលរួបរួមគ្នា ដើម្បីទទួលបាន ជ័យជំនះលើ របប ណាស៊ីស (Nazis) និង អបអរចំពោះពិធី រំលឹកខួបទី ៧០ នៃការបញ្ចប់ សង្គ្រាមលោកលើកទី២ ។
ប្រធាធិបតី រុស្ស៊ី លោក វ្លាដឺមៀរ ពូទីន
គួរបញ្ជាក់ដែរ ទាហានចំនួន ១៦,៥០០ នាក់ បានចូលរួម ដង្ហែក្បួនព្យុហយាត្រានេះ ខណៈយន្តហោះចម្បាំង ចំនួន១០០គ្រឿង បានហោះ ពីលើ ទីលាន Red Square ព្រមជាមួយវត្តមាន យន្តហោះផ្ទុកអាវុធ នុយក្លេអ៊ែរ ក៏ត្រូវបង្ហាញដែរ ។ ប៉ុន្តែអ្វីជាការចាប់អារម្មណ៍ ក្រសែភ្នែក ភ្ញៀវកត្តិយសចូលរួមក្នុងពិធីនេះ គឺរថគ្រោះ ដ៏ទំនើបបំផុត T-14 ដែលជាគ្រឿង សព្វាវុធយោធា ចុងក្រោយបំផុត របស់ ប្រទេសរុស្ស៊ី៕
ទិដ្ឋភាព ក្នុងក្បួនព្យុហយាត្រា
ប្រភព Dailymail
ដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!