គិលានុបដ្ឋាយិកា វ៉ៃ ទារក ទើបនឹងកើត បាន ៤ថ្ងៃ! សាំចិត្ដវាមិន ព្រមដេក (មានវីដេអូ)

 
 

ប៊ុលហ្គារី៖ គិលានុបដ្ឋាយិកាមួយរូប ត្រូវបាន ចាប់ខ្លួន ក្រោយពី ប្រើអំពើ ហិង្សា យ៉ាងឃោរឃៅទៅលើ ទារក ដែលទើបនឹង កើត។ 

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នាង Emiliya Kovacheva ដែលមានមុខងារ ជា គិលានុបដ្ឋាយិកា និងរស់នៅក្នុង រាជធានី Sofia ត្រូវបាន ប្រទះឃើញ តាមរយៈវីដេអូ វាយធ្វើបាប ទារកម្នាក់ ដែលទើបនឹង កើតបាន ៤ថ្ងៃ ប៉ុណ្ណោះ។ នៅក្នុងនោះ បន្ដឲ្យដឹងថា នាង Kovacheva បានវ៉ៃ មកលើទារកនេះ ដែលមានឈ្មោះថា Nicole យ៉ាងចាស់ដៃ ដូចជា ទៅលើ ពោះ និងមុខជាដើម។ អ្វីដែលកាន់តែ សាហាវនោះ គឺនាង កាន់ដៃក្មេងនេះ តែម្ខាង និងវ៉ៃមុខ បន្ថែមទៀត.... ដែលមើលហើយ សឹងតែមិនជឿ ថានាងអាចធ្វើ សកម្មភាពបែបនេះ ទៅរួច ទៅកាន់ទារកដែលទើប នឹងកើត យ៉ាងដូច្នេះ។ ចំពោះមូលហេតុដែល ធ្វើឲ្យនាង ប្រើអំពើហឹង្សាបែបនេះ ដោយសារតែ Nicole (ទារក) យំរហូត មិនព្រមស្ងាត់។ 

យ៉ាងណាមិញ Nicole រងនូវ របួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យថែរក្សា កុមារ ហើយពីដំបូងឡើយ ក្រុមគ្រូពេទ្យ មានការភ័យខ្លាច មិនដឹងថា នាងអាច មានជីវិតរស់រាន ឬក៏អត់នោះទេ តែទោះជាយ៉ាងណា ក្រោយពីការខិតខំប្រឹងប្រែង ព្យាបាល ពីសំណាក់ក្រុមគ្រូពេទ្យ រួចមក ពេលនេះ ទារករងគ្រោះ អាចមានសង្ឃឹម នឹងជាសះស្បើយឡើងវិញ។ 

ក្រោយពេលបែកការ គិលានុបដ្ឋាយិកានេះ ត្រូវបានឃាត់ខ្លួន តែនាងបានធ្វើការ បដិសេធ ទៅលើរឿង រ៉ាវទាំងនេះ នៅពេលដំបូងឡើយ។ តែបន្ទាប់ពីបង្ហាញវីដេអូ រួច នាងបែរជាសារភាពថា នាងអារម្មណ៍ ច្របូកច្របល់ និងស៊ាំចិត្ដ នៅពេលដែល ទារករងគ្រោះ មិនព្រមគេង ហើយនាងក៏មិន ចង់ឲ្យ ទារកដែលទើបនឹង កើតផ្សេងៗទៀត ភ្ញាក់ ទើបនាងប្រព្រឹត្តអំពើ បែបនេះ តែម្ដង។ សម្រាប់ពេលនេះ នាងកំពុងតែ ប្រឈមមុខ ពីបទ ប៉ុនប៉ងមនុស្សឃាត ហើយបើសិនណា ជាការចោទប្រកាន់ ត្រូវបានសម្រេច មែននោះ នាងនឹងអាចជាប់គុក រយ:ពេល ចំនួន ២០ឆ្នាំ៕

ខាងក្រោម ជាវីដេអូឃ្លីប ដែលថតបាន៖


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម