រថយន្តដឹកគ្រឿងសំណង់ កិនមនុស្ស អូស ជិត១០០ម៉ែត្រ បណ្តាលឲ្យស្លាប់ នៅផ្លូវ៣៧១ ស្ពានដែក

 
 

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានរថយន្ត ដឹកគ្រឿងសំណង់ កិនស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូទាក់ដៃចង្កូតជា មួយម៉ូតូ ១គ្រឿង ផ្សេងទៀត បណ្តាលឲ្យដួល ចូលក្រោមកង់រថយន្ត ផ្នែកខាង ក្រោយកិន និងអូសជិត១០០ម៉ែត្រ នៅត្រង់ចំណុច ក្បែរស្ពានដែក លើកំណាត់ ផ្លូវ៣៧១ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៥ ។

តាមសេចក្តីរាយការណ៍ នៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ត និងម៉ូតូ ជនរងគ្រោះធ្វើដំណើរ ស្របទិសគ្នាពីកើត ទៅលិចលើ កំណាត់ ផ្លូវ៣៧១ លុះមកដល់ត្រង់ ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះ ទំនងជាទាក់ ដៃចង្កូតម៉ូតូ១គ្រឿងផ្សេងទៀត ក៏ដួលចូល ក្រោមរថយន្ត ហើយភ្លាមៗ ប្រជាពលរដ្ឋ ស្រែកហៅ អ្នកបើកបរឲ្យឈប់ ប៉ុន្តែអ្នកបើកបរមិនលឺ ចេះតែបើកទៅ មុខអូសទាំងម៉ូតូ និងជនរងគ្រោះ ជិត១០០ម៉ែត្រ ទើបរថយន្ត ឈប់ ។

ក្រោយឈប់ និងដោយដឹងថា មានមនុស្សស្លាប់ នៅក្រោមរថយន្តរបស់ខ្លួន ក៏ព្យាយាមរត់គេច តែត្រូវសមត្ថកិច្ចចរាចរដែលប្រចាំគោលដៅ ស្ពាន ដែក ឃាត់ខ្លួនអ្នកបើកបរ បានភ្លាមផងដែរ ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះ មានឈ្មោះ សោម សានិត អាយុ ៥៥ឆ្នាំ មុខរបររត់ម៉ូតូឌុប និងបើកបរ ស្នាក់នៅសង្កាត់បឹងទំពុន ។ ជនរងគ្រោះ ជិះម៉ូតូ១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1D-7504 ធ្វើដំណើរពីកើតទៅលិច។ ចំណែករថយន្តធុនកូរ៉េ ពណ៌ខៀវ គ្មានស្លាកលេខ បើកបរ ដោយឈ្មោះ ដឹប ចាន់ធុន ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងមានស្រុកកំណើត នៅខេត្តពោធិសាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ ចុះមកដល់កន្លែងកើតហេតុ ធ្វើការ វាស់វែងរួចនាំយករថយន្តនិងម៉ូតូ ទៅរក្សាទុករង់ចាំ ការដោះស្រាយតាមច្បាប់ ។ ចំណែកសាកសព សមត្ថកិច្ចជំនាញក៏បានប្រគល់ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម