ព្រះសង្ឃមួយអង្គ ​​ចុះស្រង់ទឹកស្រះ ​រមួលក្រពើលង់ ​សុគតគ្មានអ្នកដឹង​

 
 

ខេត្តកំពង់ចាម ៖ ព្រះសង្ឃមួយអង្គព្រះនាម ញ៉ ញីន បានសុគត បន្ទាប់ពីលង់ទឹកស្រះក្នុងបរិវេណវត្ត «អម្រិតមានជ័យ ហៅវត្តស្រែប្រាំង» សិ្ថតក្នុងភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ដែល ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦ និង០៥នាទីល្ងាចថ្ងៃទី០៨ ឧសភា ២០១៥ បង្កឱ្យមាន ការភ្ញាក់ផ្អើលពេញវត្ត និងមានកម្លាំងសមត្ថកិច្ច បាននាំគ្នាទៅពិនិត្យសពផងដែរ ។

លោកអនុសេនីយ៍ឯក យូ ភារុន អធិការរងនគរបាលស្រុកចំការលើប្រាប់ឱ្យដឹងថា នៅវេលាល្ងាចថ្ងៃ កើតហេតុ ព្រះអង្គ ញីន បាននិមន្តចេញ ពីកុដិរបស់ខ្លួន ដើម្បីទៅស្រង់ទឹកស្រះ នៅខាងកើត ព្រះវិហារក្នុងបរិវេណវត្ត ដោយទៅតែ១អង្គឯងប៉ុណ្ណោះ  ដែលក្នុងទឹកស្រះមានជម្រោះ២ ទៅ៣ម៉ែត្រ ខណៈព្រះអង្គ លាងព្រះកាយ ក៏ស្រាប់តែរមួលក្រពើ ទើបជាហេតុបណ្តាលឱ្យលង់តែម្តង ។

លោកបន្តថា ដោយសារតែបាត់ព្រះសង្ឃអង្គនេះមិនឃើញនៅលើកុដិរបស់ខ្លួន  ហើយមានសាក្សី បានឃើញ និមន្តទៅស្រង់ទឹកស្រះ នាល្ងាច ថ្ងៃទី៨ ឧសភា  នោះ ក៏បាននាំគ្នាចេញ ទៅតាមរក ក៏ឃើញលង់ទឹ កស្រះមែន និងបានលើកព្រះអង្គឡើងលើគោក ដោយម្នាក់ៗប្រឹងនាំគ្នា ជួយ សង្គ្រោះ រលាក់ទឹកចេញពីក្នុង ពោះ ក៏នៅតែមិនដឹងខ្លួនដែរ ទើបដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែកស្រុកចំការលើ តែត្រូវគ្រូពេទ្យ មិនអាចសង្គ្រោះ បានឡើយ ព្រះអង្គបានសុគត បាត់ទៅហើយ ។

លោកអនុសេនីយ៍ឯក យូ ភារុន អធិការរងនគរបាលស្រុកចំការលើបានបញ្ជាក់ថា ក្រោយពីមាន ហេតុការណ៍ នេះកើតឡើងនោះ  ត្រូវលោក វរសេនីយ៍ត្រី អ៊ិត ដារ៉ា  អធិការនគរបាលស្រុកចំការលើ បានចាត់ឱ្យកម្លាំងជំនាញចុះទៅពិនិត្យ លើរាងកាយនៃសពមិនឃើញ មានស្លាកស្នាម អ្វីនោះទេ គឺពិតជាបានសុគត ដោយសារតែលង់ទឹកស្រះមែន  ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម