ជនសង្ស័យ៣នាក់ ចូលទៅបាញ់ ប្លន់យក ទ្រព្យសម្បត្តិ មន្រ្តីបរិស្ថាន នៅស្រុកភ្នំស្រួច

 
 

កំពង់ស្ពឺ ៖ ជនសង្ស័យ៣នាក់ បានធ្វើសកម្មភាព ចូលទៅ បំពុលសត្វឆ្កែ ងាប់មួយក្បាល និងបាញ់ មួយគ្រាប់ យកទ្រព្យសម្បត្តិ កាលពី វេលា ម៉ោង ៧៖២០នាទីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅក្បាល ថ្នល់ក្លោងទ្វារវត្តព្រៃរមៀត ក្នុងភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ ដែលជនរងគ្រោះ ត្រូវបានសមត្ថកិច្ច បានប្រាប់ថា ជាមន្រ្តីបរិស្ថាន ហើយបច្ចុប្បន្ន កំពុងជួយសង្គ្រោះ បន្ទាន់ នៅមន្ទីរពេទ្យក្នុង រាជធានី ភ្នំពេញ ។

លោក ទិត្យ វណ្ណ នាយការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សឹង ប៊ុនហ៊ន អាយុ៣២ឆ្នាំ រងរបួសត្រង់ក្បាលពោះរងរបួសធ្ងន់ និងប្រពន្ធមាន ឈ្មោះ កែវ សុភ័ណ្ណ រស់នៅភូមិឃុំកើតហេតុ ។

លោក ទិត្យ វណ្ណ បានបន្តទៀតថា ករណីប្លន់នេះ ក្រុមចោរបាន ចូលទៅបាញ់ ប្លន់យកអស់ ចិញ្ចៀនមាស មួយវង់ ខ្សែកមួយខ្សែ លុយខ្មែរ៥ លានរៀល និង២០០ដុល្លារ។

ក្រោយកើតហេតុ ជនសង្ស័យទាំង៣នាក់ បានរត់គេចខ្លួនបាត់ ដោយសុវត្ថិភាព ខណៈកម្លាំងសមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថ កំពុង់ធ្វើការស្រាវជ្រាវ តាមចាប់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម