ដើម្បីកូនបានរៀន ម្តាយសុខចិត្ត ឲ្យកូនប្រុស ឱប.ក រាល់ថ្ងៃ
ចិន៖ ក្មេងប្រុសម្នាក់ ឈ្មោះ Zhao Zehong បានកើតមក ដោយមាននូវជំងឺ មួយប្រភេទ ដែលធ្វើឲ្យរូបគេ មិនអាច ផ្លាស់ទី ឬក៏ដើរដោយ ខ្លួនឯងបាននោះទេ។
ដើម្បីព្យាបាលជំងឺ ស្រ្តីជាម្តាយ ឈ្មោះ Zhang Yuankang បាននាំកូន ទៅរក គ្រូពេទ្យជាច្រើនកន្លែង កន្លងមក ហើយក្រៅពីការនាំកូន ទៅរក គ្រូពេទ្យ ដើម្បីព្យាបាលជំងឺ អ្នកស្រី Zhang បានឲ្យកូនប្រុស របស់នាង ឱប.ក ពីខាងក្រោយ ដើម្បីអៀវកូនខ្លួន ទៅសាលាជារៀងរាល់ថ្ងៃ ដោយក្នុងនោះ ត្រូវឆ្លងកាត់ផ្លូវ ដ៏គ្រោះថ្នាក់ ព្រោះតែនាងដឹងថា កូនប្រុសចង់រៀន។
«ខ្ញុំមិនដឹងថា តើគាត់អាចរៀន នៅទីនោះ ដល់ពេលណានោះទេ ហើយខ្ញុំក៏មិនដឹងដែរថា តើកូនរបស់ខ្ញុំ រស់ដល់ពេលណាដែរ ប៉ុន្តែបើសិនជា គេនៅតែមានចិត្ត ចង់រៀន ខ្ញុំសុខចិត្តឲ្យគេឱប.ក និងជូនគេទៅរៀន រហូតដល់ថ្ងៃខ្ញុំស្លាប់” ។ អ្នកស្រី Zhang Yuankang បានប្រាប់យ៉ាងដូច្នេះ៕
ស្រ្តីជាម្តាយឈ្មោះ Zhang Yuankang និងកូនដែលកើតជំងឺខ្សោយសាច់ដុំ
Zhang កំពុងសំរាកនៅតាមផ្លូវដែលជូនកូនទៅរៀន
ទិដ្ឋភាពផ្លូវទៅសាលារបស់ ក្មេងប្រុសម្នាក់ឈ្មោះ Zhao Zehong
Zhao Zehong និងក្មេងដទៃទៀតកំពុងធ្វើដំណើរទៅសាលា
Zhang កំពុងឲ្យកូនឱបក ឡើងទៅថ្នាក់រៀន
Zhang ជូនកូនទៅរៀន នឹងត្រលប់មកផ្ទះវិញជារៀងរាល់ថ្ងៃ កាត់ព្រៃកាត់ភ្នំ
ប្រភព៖ បរទេស
ដោយ៖ រ័ត្ន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!