បុគ្គលិក​កាស៊ីណូ​ រូប​ស្រស់​​ម្នាក់​ លេបថ្នាំ​ងងុយដេក ​ជាង​១០​គ្រាប់ ​ប៉ង​ធ្វើ​អត្តឃាត​

 
 

ខេត្តប៉ៃលិន ៖ យុវនារីវ័យក្មេងស្រស់ស្អាត ជាបុគ្គលិកកាស៊ីណូ ម្កុដពេជ្រ ម្នាក់ ខឹងនឹង ម្តាយមីងមិនឲ្យ ដើរលេងជាមួយ មិត្តភក្តិ  រួមការងារ ហើយថែមទាំង វាយនាងជាច្រើន ដៃបណ្តាលឱ្យចំភ្លៅ និងទះកំភ្លៀង ទាំងសងខាង រួចដាល់ ចំភ្នែកឆ្វេង១ដៃ បណ្ដាលឲ្យរបួសជាំ បានគិត ខ្លីដើរចេញទៅ ក្រៅផ្ទះទិញថ្នាំ ងងុយដេក យកទៅសម្ងំលេប ក្នុងបន្ទប់ផ្ទះ ជួលប៉ងធ្វើអត្តឃាត ខ្លួនតែម្តងតែត្រូវបានគ្រូ ពេទ្យជួយ សង្គ្រោះ ទាន់ពេល ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលា ម៉ោង ៧ និង៤០នាទីយប់ ថ្ងៃទី៨ រហូតដល់ម៉ោង ១១ និង៤៥ នាទីព្រឹក ថ្ងៃទី៩ ខែ ឧសភា ឆ្នាំ២០១៥ បន្ទាប់ពីមិត្តភក្តិ រួមការងារជាមួយ មកហៅទៅធ្វើការ ទើបម្ដាយមីង បានដើរទៅហៅក៏ ឃើញនាងក្អួត ចង្អោរចេញ សុទ្ធ តែបាយ និងថ្នាំមួយចំនួន នៅក្បែរខ្លួន ហើយក៏ប្រញាប់ដឹក តាមរថយន្តយកទៅ សង្គ្រោះនៅ មន្ទីរពេទ្យខេត្តប៉ៃលិន ។

នារីក្រមុំរងគ្រោះដែលលេបថ្នាំប៉ងសម្លាប់ខ្លួននេះឈ្មោះលីម សម្ផស្ស អាយុ១៨ឆ្នាំ ជាបុគ្គលិកកាស៊ីណូ ផ្នែកខាងចែកបៀរ ជាង១ឆ្នាំហើយ មានស្រុកកំណើត ឃុំស្អាង ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកម្តាយមីង ឈ្មោះបាក់ ចាន់ អាយុ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិផ្សារព្រំ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ និងមានស្រុកកំណើត នៅស្រុកស្អាង ខេត្តកណ្ដាលដូចគ្នា ។

ម្ដាយមីងរបស់នារី រងគ្រោះបានអោយ ដឹងនៅក្នងមន្ទីរពេទ្យថា នារីរងគ្រោះនេះ ត្រូវជាក្មួយរបស់គាត់ ហើយរាល់ម៉ោង ចេញពីធ្វើការ គាត់ ហាម មិនឲ្យដើរលេង ជាមួយមិត្តភកិ្តទេ តែនាងមិនស្ដាប់តាម លុះខឹងខ្លាំងពេក ក៏ហៅមកក្នុង បន្ទប់ផ្ទះជួល និយាយគ្នាពីរបីម៉ាត់ ស្រាប់តែ នាងតមាត់ ទើបគាត់ទ្រាំមិន បានក៏វាយតែម្តង ។

ស្ត្រីរូបនោះបានបន្តទៀតថា ក្រោយមករូបគាត់ ក៏ដើរចេញទៅក្រៅ លុះពេល ត្រឡប់មកវិញស្រាប់តែ ឃើញមិត្តភកិ្តនាង ទៅហៅក្មួយស្រី នៅ មុខបន្ទប់ដើម្បី ទៅបន្តធ្វើការពេលយប់ ស្រាប់តែដើរទៅ មើលឃើញក្មួយស្រី របស់ខ្លួនដេកក្អួតចង្អោរ បន្ទាប់ពីសួរនាំ នាងឆ្លើយថា លេប ថ្នាំងងុយដេក អស់ជាច្រើនគ្រាប់ ។

នារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នាងបានចេញពីធ្វើការ នៅកាស៊ីណូ ម្កុដពេជ្រជា មួយមិត្ត ភកិ្តទៅដើរ លេងមួយសន្ទុះ ដោយមិនបាន ប្រាប់ម្ដាយមីង ឱ្យដឹងមុនឡើយ ។ ក្រោយមកក៏ ត្រឡប់ទៅបន្ទប់ជួលវិញ ហើយម្ដាយមីង ក៏ហៅហូបបាយ ជួបជុំគ្នា ស្រាប់ តែ គាត់និយាយថា ពេលចេញពីធ្វើ ការងារវិញ ត្រូវតែមកផ្ទះ បើចង់ទៅណា មកណាត្រូវឲ្យ ដំណឹងជាមុន ។ បន្ទាប់មកក៏កើត ជាជម្លោះ ពាក្យសម្ដីមីង និងក្មួយ ធ្វើឲ្យម្ដាយមីង ខឹងខ្លាំងពេកទ្រាំ មិនបានក៏ជ្រុលវាយ ទៅលើនាង បួនប្រាំដៃ ចំមុខ និងភ្លៅ ហើយនាងតូចចិត្ត រត់ ទៅទិញថ្នាំ ងងុយដេក យកមកសំងំលេបក្នុងបន្ទប់ ផ្ទះជួលតាំងពីម៉ោង ៧ និង២០នាទី យប់ ថ្ងៃទី៨ រហូតដល់ម៉ោង១១ និង៤៥នាទីព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៥ ទើបក្រុមគ្រួសារដឹក យកទៅសង្គ្រោះ ប៊ិះតែនឹង ហួសពេលទៅហើយ សំណាងល្អ នាងលេបថ្នាំតិចតួច ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម