ស្រវឹងស្រា ដេញកាប់ម្តាយ ត្រូវ នគរបាលឃាត់ខ្លួន
កណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ដេញកាប់ម្តាយ ដោយ សារស្រឹបស្រា កាលពីវេលាម៉ោង ១៩និង៣៥នាទី ថ្ងៃ៩ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅចំណុចភូមិ ព្រែកពោធិ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជួប ឌីណា ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ត្រូវជាម្តាយ)មានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ ចំណែកឯជនសង្ស័យឈ្មោះ ខុម ចិន្តា ភេទប្រុស អាយុ25ឆ្នាំមានមុខមុខរបរ ស៊ីឈ្នួលគេ មានទីលំនៅភូមិ ឃុំ កើតហេតុជាមួយគ្នា ។
មន្ត្រីនគរបាលបាន បន្តទៀតថា មុនពេលកើតហេតុឈ្មោះ ខុម ចិន្តា បានផឹកស្រាស្រវឹងស្រាជោគ ហើយបានមកដល់ផ្ទះរួចហើយ រកបាយហូប អត់មានបាយហូប ក៏បានរករឿងឈ្លោះ ប្រកែកជាមួយ ម្តាយ ឈ្មោះជួប ឌីណា ពេលនោះឈ្មោះ ខុម ចិន្តា ក៏បានយកក្បាល វីស៊ីឌី និងបាស់បោក ទៅលើដី បណ្តាលឲ្យខូចខាត រួចយកកាំបិត ប៉ាំងតោដេញកាប់ម្តាយ តែកាប់មិនត្រូវទេ ដោយសារម្តាយរត់រួចខ្លួន ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍ទឹកវិល បានចុះទៅដល់អន្តរាគមន៍ ដល់កន្លែងកើតហេតុ រួចឃាត់ជន សង្ស័យមកធ្វើការសាកសួរ និងកសាងសំណុំ រឿងទៅតាមនិតិវិធីច្បាប់។
មន្ត្រីនគរបាលបានបញ្ជាក់ថា កន្លងមកជនសង្ស័យតែងតែផឹកស្រាស្រវឹង រួចហើយរករឿងវាយ ក្រុមគ្រួសារជារឿយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!