តូចចិត្តនឹងម្តាយ ស្តីបន្ទោសរឿង លេងល្បែង នាងលោតទឹកអណ្តូង សម្លាប់ខ្លួនចោលប្តី
ខេត្តក្រចេះ ៖ នារីម្នាក់បាន សម្រេចចិត្តគិតខ្លីលោតចូល ក្នុងទឹកអណ្តូង មានជម្រៅ ជិត១០ម៉ែត្រ នៅខាងក្រោយភូមិ ធ្វើអត្តឃាតសម្លាប់ ខ្លួនក្រោយពីរង ការស្តីបន្ទោសពីម្តាយ រឿងឲ្យឈប់លេងល្បែង។
នគរបាលបានឲ្យដឹង ថា សពនារី រងគ្រោះឈ្មោះលឹម ផារី អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិសេរីភាព ឃុំដារ ស្រុកចិត្របុរី ត្រូវបាន សមត្ថកិច្ច និងក្រុមមគ្រួសារ ស្រង់ចេញពីបាតអណ្តូង មានជម្រៅជិត១០ម៉ែត្រ កាលពីវេលា ម៉ោង ១យប់ ថ្ងៃទី០៩ ឧសភា ២០១៥ ។
តាមការសន្និដ្ឋាន ពីសាច់ញាតិបានឲ្យដឹងថា ការធ្វើអត្តឃាតរបស់នារី រងគ្រោះដោយ សារតែខឹងនឹង ម្តាយស្តីបន្ទោសពីរឿង ឲ្យឈប់ លេង ល្បែង។
ក្រុម គ្រួសាររបស់នារីរងគ្រោះបានបញ្ជាក់ថា សព្វថ្ងៃនារីរងគ្រោះបាន ទៅរស់នៅជា មួយនឹងប្តីធ្វើចម្ការ នៅខេត្តស្ទឹងត្រែង។ ហើយក៏ទើប តែ មកលេងផ្ទះតែ ម្នាក់ឯង កាលពី ប៉ុន្មានថ្ងៃមុននេះ។ យ៉ាងណាក៏ដោយ មុនថ្ងៃកើតហេតុ ប៉ុន្មានថ្ងៃគេបាន ឃើញនារីរងគ្រោះ មានទឹក មុខ ក្រៀមក្រំ រហូតដល់យប់ថ្ងៃទី ០៩ ឧសភា នារីរងគ្រោះបាន បាត់ចេញពីផ្ទះ ហើយក្រុមគ្រួសារ និងសាច់ញាតិបាន នាំគ្នាដើររកក៏ប្រទះ ឃើញមានស្បែកជើង ផ្ទាត់មួយគូរ របស់នារីរងគ្រោះ នៅចោលមាត់អណ្តូង ខាងក្រោយភូមិ ទើបគេកំណត់ថា នារីរងគ្រោះពិត ជាធ្វើ អត្តឃាត ដោយលោត សម្លាប់ខ្លួនចូល ក្នុងអណ្តូងមួយនេះ។
ជាមួយនិងការ ស្លាប់របស់នារីរងគ្រោះនេះ នគរបាលស្រុកចិត្របុរី បានកំណត់ថា គឺជាការធ្វើអត្តឃាត សម្លាប់ខ្លួន មិនពាក់ព័ន្ធនឹងករណី ឃាតកម្មនោះ ទេ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!