នគរបាលព្រហ្ម ទណ្ឌកម្រិតស្រាល បង្ក្រាបល្បែង កន្ទុយលេខ ឃាត់ខ្លួនម្ចាស់ ទីតាំងម្នាក់

 
 

បន្ទាយមានជ័យ៖ ស្ដ្រីមេកន្ទុយលេខ ស្ថិតនៅផ្ទះជួល នៅភូមិកំពង់ស្វាយ សង្កាត់ កំពង់ស្វាយ ក្រុងសិរិសោភ័ណ ខេត្ដបន្ទាយមានជ័យ ត្រូវបានកម្លាំង នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្ដ បន្ទាយមានជ័យ ចុះទៅបង្ក្រាប និងចាប់ខ្លួន កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បានឱ្យដឹងថា ស្ដ្រីរូបនេះឈ្មោះ ឡោ សុធារី អាយុ៣៤ឆ្នាំ ជាមេកន្ទុយលេខ ។ ក្នុងប្រតិបត្ដិការ ចុះបង្ក្រាបនេះ ក្រៅពី ការឃាត់ខ្លួន កម្លាំងសមត្ថកិច្ច បានដកហូត ម៉ាស៊ីនគិតលេខ ចំនួន២ កុំព្យូទ័រ ២គ្រឿង ម៉ាស៊ីនព្រីន មួយគ្រឿង ក្រដាសលេខឆ្នោត ៨២សន្លឹក លុយខ្សែ ជាង១លានរៀល ប្រាក់បាត ជាង៨០០០បាត និង៣២ដុល្លារ។

បច្ចុប្បន្នស្ដ្រីរូបនេះ ស្ថិតក្រោមការសួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្ដ តាមផ្លូវច្បាប់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម