ឈិន ឡុង ក្លាយជាឯកអគ្គរដ្ឋទូត ប្រឆាំងគ្រឿងញៀន ប្រចាំប្រទេស សាំងហ្គាពួរ ក្រោយកូនប្រុស ជាប់គុក ៦ខែ ពីបទប្រើប្រាស់ គ្រឿងញៀន
ចិន-សាំងហ្គាពួរ៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាសម្តែងហុងកុង ដ៏ល្បីឈ្មោះ Jackie Chan ឬ ឈិន ឡុង ត្រូវបានជ្រើសតាំង ជាឯកអគ្គរដ្ឋទូត ប្រឆាំងនឹងគ្រឿងញៀន ប្រចាំប្រទេសសាំងហ្គាពួរ ដោយលោកបាននិយាយថា លោកគាំទ្រ យ៉ាងពេញទំហឹង ឲ្យមានច្បាប់ប្រហារជីវិត ចំពោះអ្នកជួញដូរគ្រឿងញៀន។
លោក Jackie Chan ឬ ឈិន ឡុង
ជាមួយគ្នានេះដែរ តារាសម្តែង ពូកែខាងក្បាច់កុន រូបនេះ បានបន្ថែមថា “គ្រឿងញៀន បាននឹងកំពុងបំផ្លាញយុវវ័យ រាប់ពាន់នាក់ និងក្រុមគ្រួសារ របស់ពួកគេផងដែរ”។
គួររំលឹកផងដែរថា កាលពីខែសីហា ឆ្នាំ២០១៤ កន្លងទៅនេះ កូនប្រុសរបស់ ឈិន ឡុង ដែលមានឈ្មោះថា Jaycee Chan ត្រូវបានប៉ូលីសឃាត់ខ្លួន ពីបទលាក់ទុក និងប្រើប្រាស់គ្រឿងញៀន នៅក្នុងផ្ទះ នៅឯទីក្រុងប៉េកាំង ប្រទេសចិន ហើយត្រូវបានតុលាការ កាត់ទោស ឲ្យជាប់ពន្ធធនាគារ រយៈពេល ៦ខែផងដែរ។
លោក Jaycee Chan កូនប្រុសរបស់ ឈិន ឡុង
យ៉ាងណាមិញ លោក Jackie Chan ឬ ឈិន ឡុង គឺជាតារាដំបូងបង្អស់ ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូត ប្រឆាំងនឹងគ្រឿងញៀន ប្រចាំប្រទេសសាំងហ្គាពួរ។ កាលពីឆ្នាំ២០០៩ ឈិន ឡុង ក៏ត្រូវបានគេដាក់ងារ ជាផ្លូវការមួយ ថាជា “ឯកអគ្គរដ្ឋទូត ត្រួតពិនិត្យ គ្រឿងញៀន” ដែលងារនេះ ត្រូវបានដាក់ដោយ ប៉ូលីសរបស់ប្រទេសចិន។
គួរបញ្ជាក់ផងដែរថា ទាំងប្រទេសសាំងហ្គាពួរ និងប្រទេសចិន បានអនុវត្តច្បាប់ប្រហារជីវិត ចំពោះអ្នកជួញដូរគ្រឿងញៀន ហើយ។
ឈិន ឡុង បានបន្ថែមទៀតថា៖ “ចំពោះករណីខ្លះ ខ្ញុំគាំទ្រ ឲ្យកាត់ទោសប្រហារជីវិត ចំពោះអ្នកជួញដូរគ្រឿងញៀន។ នៅពេលដែលគ្រឿងញៀន បានបំផ្លាញមនុស្ស រាប់ពាន់នាក់ ខ្ញុំគិតថាមនុស្សទាំងនោះ និងលែងប្រើការ បានទៀតហើយ។ ដូច្នេះហើយ អ្នកជួញដូរគ្រឿងញៀន គួរណាស់តែទទួលបាន ការកាត់ទោសប្រហារជីវិត”៕
ប្រភព ៖ អេស៊ានថោន
កែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!