ក្មេងស្រីម្នាក់ ស្លាប់ក្រោយ ពីនាងនិងម្តាយ ត្រូវបាន ជនពាលមួយ ក្រុមរំលោភបូក នៅលើ ឡានក្រុង
ឥណ្ឌា៖ ប៉ូលីសបាន ឃាត់ខ្លួនបុរស ជាអ្នកបើកបរ រថយន្តក្រុងម្នាក់ ក្រោយពីអនុញ្ញាត ឲ្យបុរសមួយក្រុម រំលោភ ក្មេងស្រីម្នាក់ និងម្តាយរបស់នាង។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រី អាយុ១៤ឆ្នាំ ម្នាក់ នៅក្នុងប្រទេស ឥណ្ឌា បានស្លាប់ ក្រោយពីនាង ត្រូវបានគេ គ្រវែងចេញពី ក្នុងឡានក្រុង ជាមួយនឹងម្តាយ របស់នាង បន្ទាប់ពីត្រូវ បានគេរំលោភ យ៉ាងសាហាវ។ ស្ត្រីជាម្តាយ មានឈ្មោះ Kaur និងកូនស្រីឈ្មោះ Arshdeep ជាអ្នក រស់នៅក្នុង រដ្ឋ Punjab ត្រូវបានមនុស្ស ប្រុសមួយក្រុម រំលោភផ្លូវភេទ ដែលមានគ្នាលើស ពីប្រាំមួយនាក់។ បើតាមរបាយការណ៍ បានឲ្យដឹងថា ម្តាយ និងកូនស្រី ព្រមទាំង កូនប្រុស ម្នាក់ទៀត បានឡើង ជិះឡានក្រុង ដើម្បីទៅលេង បងប្អូន ស្រាប់តែភ្លាមៗនោះ ក៏មានមនុស្ស មួយក្រុមបាន ចាប់ផ្តើមវាយ ប្រហារម្តាយ និងក្មេងស្រីជំទង់ នោះតែម្តង។ ស្រ្តីជាម្តាយ បានអង្វរឲ្យ អ្នកបើកឡាន ឈប់ឡាន ប៉ុន្តែអ្នកបើកបរ មិនត្រឹមតែមិន ឈប់ឡានទេ ហើយបើកទៅមុខ កាន់តែលឿន ថែមទៀត និងមិនព្រម ជួយអ្វីទាំងអស់។ ក្រោយពីអ្នក ទាំងពីរត្រូវបាន គេរំលោភរួច អ្នកបើកបរ រូបនេះក៏ បញ្ឈប់ឡាន ប៉ុន្តែគឺគ្រាន់តែ ដើម្បីឲ្យជន ល្មោភកាមទាំងនេះ រុញ ស្រ្តី រងគ្រោះ និងកូនស្រី អាយុ ១៤ឆ្នាំ ទម្លាក់ចុះ ពីឡានប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្មេងស្រីនេះ រងរបួសយ៉ាង ធ្ងន់ធ្ងរក្រោយ ពីត្រូវបានគេរំលោភ ហើយនាងក៏បាន បាត់បង់ជីវិត នៅមន្ទីរពេទ្យ ដោយសារ របួសធ្ងន់ ធ្ងរពេក និង ក្រោយពីមានហេតុការណ៍នេះ ប៉ូលីសបាន ឃាត់ខ្លួនអ្នក បើកឡានក្រុងនេះ ជាមួយនឹង បុរសពីរ នាក់ទៀត ដែលធ្វើការ ឲ្យក្រុមហ៊ុនឡានក្រុងនេះ ដោយសារតែ ពួកគេ មានជាប់ពាក់ព័ន្ធ នឹងករណី រំលោភនេះផងដែរ។ យ៉ាងណាមិញ ករណី ឃាតកម្ម និងរំលោភ នេះ គឺកំពុងស្ថិត នៅក្នុងដំណើរការ ស៊ើបអង្កេត ខណៈដែរ មានមនុស្ស ជាច្រើនធ្វើ ការតវ៉ាចំពោះការ រំលោភទៅ លើម្តាយ និងកូននេះ៕
រូបភាពនៅពេល ដែលក្រុមគ្រួសារ របស់ក្មេងស្រី ដែលត្រូវបាន គេធ្វើបាប និងបោះ ចុះពីឡាន យល់ព្រម ធ្វើការបូជាសព របស់ក្មេងស្រីរូបនេះ
ប្រភពៈ បរទេស
ដោយៈ Arex
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!