featured 12 លឹម ជាឡាយ ព្រួយបារម្ភពេលរឿង “គំនុំអតីតជាតិ” ចាក់បញ្ចាំងនៅ CTN សប្ដាហ៍ក្រោយនេះ!
តារាសម្ដែងល្បីឈ្មោះ លោក លឹម ជាឡាយបង្ហាញក្ដីព្រួយបារម្ភចំពោះខ្សែភាពយន្តភាគរឿង “គំនុំអតីតជាតិ” គ្រោងនឹងដាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ CTN ថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ។
ការព្រួយបារម្ភរបស់អតីត Freshie រូបនេះកើតឡើងនៅពេលមានដំណឹងលេចលឺថា ខ្សែភាពយន្តភាគខាងលើមានឈុតឆាកសម្ដែងពិបាកៗ រួមទាំងការនិយាយសំឡេងផ្ទាល់ទៀតផង។ ម្យ៉ាងទៀតតារាសម្ដែងរូបនេះ មិនធ្លាប់សម្ដែងដោយប្រើសម្ដីផ្ទាល់ឡើយនាពេលកន្លងមក។
ឆ្លើយតបនឹងបញ្ហានេះលោក លឹម ជាឡាយនិយាយថា៖ “បារម្ភខ្លះដែរបង ព្រោះអីខ្ញុំធ្លាប់សម្ដែងជាច្រើនរឿងមកហើយមិនដែលនិយាយសម្ដីផ្ទាល់បែបនេះឡើយ ហើយនេះជាដំបូងរបស់ដែលប្រើសម្ដែងផ្ទាល់”។
ទន្ទឹមនឹងការព្រួយបារម្ភទាក់ទងនឹងការប្រើសំឡេងផ្ទាល់ ឈុតឆាកពិបាកៗក្នុងសាច់រឿង រួមទាំងបញ្ហាមួយចំនួនទៀតក៏កើតមានដែរសម្រាប់ការធ្វើជាតួឯកជាមួយកញ្ញា នៅ សុនីតា ក្នុងខ្សែភាពយន្តភាគរឿង”គំនុំអតីតជាតិ” ខាងលើ។
ទោះជាយ៉ាងណាក៏ដោយតារាសម្ដែងតែងឆកយកតំណែងតួឯកញឹកញាប់លោក លឹម ជាឡាយនៅតែរំពឹងខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រពីទស្សនិកជននៅពេលដាក់បញ្ចាំងលើស្ថានីយទូរទស្សន៍ CTN ថ្ងៃចន្ទសប្ដាហ៍ក្រោយ។ ការរំពឹងត្រូវបានលោកអះអាងថារឿង”គំនុំអតីតជាតិ” មានរសជាតិប្លែកៗ បង្កប់អត្ថន័យអប់រំ កាច់កុងគ្នាពីមួយជាតិ ទៅមួយជាតិ។
ការរំពឹងទទួលបានការគាំទ្រពីទស្សនិកជនជារឿងមួយហើយ ក៏ប៉ុន្តែលោក លឹមជាឡាយក៏មិនភ្លេចដែរស្នើឱ្យមហាជនទូទៅជួយគាំទ្រស្នាដៃតារាទាំងអស់គ្នាក្នុងប្រទេសកម្ពុជា ក៏ដូចជាវិស័យភាពយន្តទាំងមូលដើម្បីឱ្យយ៉ាងណាឱ្យភាពយន្តរបស់ខ្មែរឈានទៅរកការរីកចម្រើនដូចប្រទេសដទៃទៀតក្នុងតំបន់ ក៏ដូចជាលើកពិភពលោក។
រឿង “គំនុំអតីតជាតិ” ជាស្នាដៃនិពន្ធរបស់លោក អ៊ិន សុភិនផលិតកម្មមហាហង្សមាន៥០ភាគ ក្នុងនោះលោក លឹម ជាឡាយត្រូវសម្ដែងជាតួឯកជាមួយកញ្ញា នៅ សុនីតា។ ក្រៅតែពីរតារាសម្ដែងទាំងរូបនេះនៅមានតារាសម្ដែងជាច្រើនទៀតមានដូចជាកញ្ញា ថន លក្ខិណា លោក អូន ឧស្សាហ៍ជាដើម។
លោក លឹម ជាឡាយបានចាប់អាជីពជាអ្នកសិល្បៈក្នុងឆ្នាំ ២០០០ តែជាប់លោកជា Freshie Boy លេខមួយក្នុងឆ្នាំ២០០៥។ ក្រោយពីជាប់ជា Freshie តារារូបនេះតែងមានទីផ្សារជានិច្ចក្នុងខ្សែភាពយន្តនានាតាមស្ថានីយទូរទស្សន៍៕
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!