សុគន្ធ និសា សោកស្តាយ តែគាំទ្រការ ចាកចេញ របស់ យ៉ាន លីនដា
បន្ទាប់ពីផ្ទុះ ការបែកបាក់ រវាងលោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីនដា គូស្វាមីភរិយា ដែលតែងតែ បង្ហាញនូវភាព ផ្អែមល្ហែម នឹងគ្នាតាមរយៈកញ្ចក់ ទូរទស្សន៍ និងកម្មវិធីនានា បានធ្វើឲ្យមាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំងពី សំណាក់ទស្សនិកជន និងសិល្បៈករ សិល្បៈការិនីនានា។
មហាជន មានប្រតិកម្ម យ៉ាងខ្លាំងចំពោះ ជម្លោះរវាង អ្នកទាំងពីរ ហើយក៏មានតារា ជាច្រើនចូលរួម បញ្ចេញយោបល់ នៅក្នុងរឿងនេះ ដោយតារា ខ្លះចេញមុខគាំទ្រខាង អ្នកនាង លីនដា ក៏មាន តារាមួយចំនួន គាំទ្រខាងលោក យ៉ែម សំអូន ផងដែរ។ នៅក្នុងនោះ កញ្ញា សុគន្ធ និសា បានបង្ហោះសារ គាំទ្រដល់កញ្ញា យ៉ាន លីនដា តាមរយៈ បណ្តាញសង្គម Instagram ដោយក្នុងនោះ កញ្ញា បានសរសេរ ជាភាសាអង់គ្លេស ដោយបកប្រែ ជាភាសាខ្មែរថា៖ "ខ្ញុំនឹកអ្នក ណាស់បងស្រី ជូនពរឲ្យបង មានសំណាងល្អ ក្នុងជីវិតថ្មី ពួកយើងទាំង អស់គ្នាគាំទ្របង ពីព្រោះពួក យើងស្គាល់បង បងគឺជាមនុស្ស ស្រីអស្ចារ្យ ម្នាក់សម្រាប់ខ្ញុំ"។ សារមួយនេះ ត្រូវបានកញ្ញា សុគន្ធ និសា បានបង្ហោះឡើងបន្ទាប់ ពីអ្នកនាង យ៉ាន លីនដា បានបង្ហោះសារ បកស្រាយពីការ ចាកចេញ របស់អ្នកនាង បន្ទាប់ពី អ្នកនាងឈានជើង ជាន់ដល់ទឹកដី អូស្រ្តាលីភ្លាម។ តាមសម្តី របស់កញ្ញា សុគន្ធ និសា បានប្រាប់ថា "កញ្ញាស្រលាញ់ និងរាប់អាន អ្នកនាង យ៉ាន លីនដា ចាត់ទុកដូច ជាបងស្រី ពីព្រោះកញ្ញា បានស្គាល់ និងដឹង ច្បាស់ថា អ្នកនាង យ៉ាន លីនដា គឺជាមនុស្ស ល្អម្នាក់ ហើយសារមួយនេះ គឺកញ្ញា មានបំណងចង់ លើកទឹកចិត្ត ដល់បងស្រី ឲ្យមាន កម្លាំង ចិត្តខិតខំ កសាងជីវិត សារជាថ្មី ដែលថ្វីត្បិត តែកញ្ញាសោកស្តាយ ពីការចាកចេញ របស់គាត់ ប៉ុន្តែកញ្ញា គាំទ្រដល់ ការសម្រេច ចិត្តរបស់គាត់"។
គួរបញ្ជាក់ ផងដែរថា ការចាកចេញភ្លាមៗ របស់អ្នកនាង យ៉ាន លីនដា តម្រូវឲ្យអ្នកនាង បោះបង់ចោល ការងារសិល្បៈ នៅស្រុកខ្មែរ ហើយធ្វើឲ្យអ្នកនាង យ៉ាន លីនដា ត្រូវទៅរស់នៅ ប្រទេសអូស្រ្តាលី ដោយចាប់ផ្តើម ជីវិតសាជាថ្មី ជាមួយ នឹងកូនស្រី។
ដោយៈ Arex
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!