ពេទ្យឆ្មប​ឈ្មោះ​ម៉ៅ ធា បង្កើត កូន​ស្លាប់​ម្តាយ ឱ្យកូន​​៨​នាក់កំព្រា​

 
 

ក្រុងប៉ោយប៉ែត ៖  ស្ត្រីគ្រូពេទ្យឆ្មប ជាមន្ត្រីសុខាភិបាល នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ម្នាក់ឈ្មោះ ម៉ៅ ធា បានទៅសម្រាល កូនឱ្យស្ត្រី ជាជនរងគ្រោះម្នាក់ បណ្តាលអោយ ស្លាប់ម្តាយ រស់កូន ឱ្យកំព្រាទាំង៨នាក់ រងទុកវេទនា ក្នុងជីវភាពក្រីក្រ ។

តាម ការបំភ្លឺពីលោកវ៉ាន់ នី អាយុ៤២ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិ គីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត ត្រូវជាប្តី ស្ត្រី រងគ្រោះបាន ប្រាប់ឱ្យដឹងថា ប្រពន្ឋរបស់គាត់ដែល រងគ្រោះមាន ឈ្មោះ ខន សុភាព អាយុ៤២ឆ្នាំ មានកូនទាំងអស់ ចំនួន៨នាក់ ក្នុងនោះ មានប្រុស២នាក់ រួមទាំងកូនដែល ទើបនឹងកើត មកហើយ ត្រូវម្តាយស្លាប់ចោល ភ្លាមៗតែម្តង ។

បុរសជាប្តីបានបន្ត ថា ប្រពន្ឋរបស់ គាត់មុនពេល ឈឺពោះឆ្លងទន្លេ កាលពីល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១៥នេះ បានទូរសព្ទ័ ហៅស្ត្រីជា គ្រូពេទ្យឆ្មប ម្នាក់ឈ្មោះម៉ៅ ធា ឱ្យមក ជួយបង្កើត កូនឱ្យ លុះពេលទៅដល់ ស្ត្រីជាគ្រូពេទ្យឆ្មប រូបនោះបាននាំប្តី របស់ខ្លួន ទៅជាមួយផង បន្ទាប់មកក៍បាន ជួយសម្រាលកូនឱ្យ ប្រពន្ធ របស់គាត់ នៅវេលាប្រហែល ម៉ោងជិត៧យប់ ថ្ងៃខែឆ្នាំ ដដែល លុះបន្ទាប់មក ខណៈពេល ដែលគ្រូពេទ្យឆ្មបនោះ បានជួយសម្រាលកូន ឱ្យប្រពន្ធ របស់គាត់បាន កូនប្រុសម្នាក់ ជាលើកចុងក្រោយនេះ បានរយៈពេល ប្រហែលជាង ១ម៉ោងប៉ុណ្ណោះ ស្រាប់តែប្រពន្ធ របស់គាត់មាន អាការៈឈឺចុកចាប់ នៅក្នុងពោះខ្លាំងយ៉ាងខ្លាំង ! ក៍ស្រែកឱ្យគេជួយតែម្តង បន្ទាប់មកស្ត្រី ជាគ្រូពេទ្យឆ្មប រូបនោះ បាននិយាយថា មិនដឹងជា ជួយយ៉ាងម៉េចទេ ក៍បាននាំជនរងគ្រោះ ដឹកតាមម៉ូតូយក មកមន្ទីរពេទ្យបង្អែក ក្រុងប៉ោយ ប៉ែត២ ស្ថិតក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ជួយមើយបន្តផងដែរ ។

តែជាអកុសលខណៈពេល ដែលជនរងគ្រោះមកដល់ មន្ទីរពេទ្យ ក្រុមគ្រូពេទ្យដែលជួយសង្គ្រោះ បាន ប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ តាមផ្លូវស្លាប់បាត់ទៅហើយ ។ បុរសជាប្តីស្ត្រីរងគ្រោះ បានបញ្ជាក់ប្រាប់ ឱ្យដឹងទៀតថា ក្រោយពីប្រពន្ធ របស់គាត់ បានស្លាប់ទៅ រូបគាត់ បាន ទៅប្តឹងមេភូមិ គីឡូម៉ែត្រលេខ៤ ឈ្មោះលោក ខ្លែង សុឃ្លី ឱ្យជួយអន្តរាគមន៍ រកយុត្តិធម៍ផងដែរ ប៉ុន្តែត្រូវស្ត្រី ជាគ្រូពេទ្យឆ្មបម្នាក់នោះ ឱ្យលោកមេភូមិ ជួយសម្រួបសម្រួល និងបានបង់ជម្ងឺចិត្ត ជូនគាត់ចំនួន ១.៨០០ដុល្លារ បន្ទាប់មករូបគាត់ ក៍ព្រមយកសំណង នោះតែម្តងទៅ ដោយពុំបានប្តឹងបន្ត ទៅលើទៀតឡើយ ។

ស្ត្រីជាគ្រូពេទ្យឆ្មបឈ្មោះម៉ៅ ធា មិនអាចសុំការបំភ្លឺបានទេ នៅល្ងាចថ្ងៃទី៨ នេះ ដោយទូរស័ព្ទចុចចូល ជាច្រើនដង អ្នកទទួលប្រាប់ថា ជាមិត្តភក្កិ មិនជាពេទ្យឆ្មបឈ្មោះម៉ៅ ធា ទេ ។

ចំណែកលោកហ៊ុល សុខផល្លី ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ បានប្រាប់តាមទូរសព្ទ័នៅរសៀល ថ្ងៃទី៨ ឧសភា នេះ ឱ្យថឹងថា ស្ត្រី រងគ្រោះដែល សម្រាលកូនស្លាប់នោះ គឺពិតជាកើត បានពិតមែន ដោយកាលពីវេលា ម៉ោងប្រហែលជាង ៧យប់ ម្សិលមិញនេះ មានគេ ដឹកចូលមក ក្នុងមន្ទីរពេទ្យបង្អែក របស់លោកពិតមែន តែជនរងគ្រោះ នៅពេលដែលមក ដល់មន្ទីរពេទ្យនោះ គឺបានដាច់ខ្យល់ ស្លាប់ តាមផ្លូវ បាត់ទៅហើយ ដូច្នេះមិនមាន ការពាក់ព័ន្ឋ នឹងក្រុមគ្រូពេទ្យជំនាញ របស់លោកឡើយ ។ លោកប្រធានបានបន្តថា ស្ត្រីគ្រូពេទ្យឆ្មប ដែល សម្រាលកូនគេដល់ លំនៅឋានទាំងប្រថុយប្រថាន ធ្វើឱ្យស្លាប់ម្តាយ រស់ទារកម្នាក់នោះ មានឈ្មោះម៉ៅ ធា ជាមន្ត្រី សុខាភិបាលផងដែរ នៅផ្នែកប្រតិបត្តិ នៃមន្ទីរពេទ្យបង្អែក ប៉ោយប៉ែត២ នេះដែរ ។

ចំណែក លោកលៀង ឡេនីន ប្រធានប្រតិបត្តិ នៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ បានប្រាប់តាមទូរសព្ទ័ថា ករណីនេះ លោកមិនទាន់ដឹង ច្បាស់នៅឡើយទេ ដោយលោកជាប់រវល់ នៅឯខេត្តសៀមរាប ។ លោកបានបន្តថា ចាំពេល លោកទៅដល់ និងបង្កើតគណៈកម្មការ អង្កេត រឿងនេះឡើង វិញផងដែរ ។

ចំណែកលោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ ក៍បានប្រាប់តាម ទូរស័ព្ទ ឱ្យដឹងថា ចំពោះករណី នេះស្ត្រី ជាគ្រូពេទ្យឆ្មប ឈ្មោះ ម៉ៅ ធា ជាមន្ត្រីសុខាភិបាលរូបនេះ គឺត្រូវតែប្រឈម ទៅនឹងផ្លូវច្បាប់ជាដាច់ខាត ទោះជាយ៉ាងណា ក៍ដោយ ហើយ លោកព្រះរាជ អាជ្ញាបានបញ្ជាក់ថា គ្រូពេទ្យឆ្មប មិនត្រូវហ៊ាន ទៅសម្រាលកូនឱ្យ ជនរងគ្រោះទាំង ប្រថុយប្រថាន បែបនេះ ទេ បើគ្មាន ឧបករណ៍គ្រប់គ្រាន់ បែបនេះ គួរតែ ណែនាំឱ្យ ជនរងគ្រោះទៅ សម្រាលកូន នៅក្នុងមន្ទីរពេទ្យ ឱ្យបានត្រឹមត្រូវចៀស វាងក្នុងការ កាត់ បន្ថយ អាត្រាមរណៈ ភាពមាតា និងទារក តទៅទៀត ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម