ពេជ្រ ថាវរ៉ា ចេញទៅ​ចិន​ស្ងាត់ៗ​ ក្រោយ​ផ្ទុះ ​វិបត្តិស្នេហ៍

 
 

ភ្នំពេញ៖ តារាសម្តែងកញ្ញា ពេជ្រ ថាវរ៉ា ថ្មីៗនេះត្រូវបាន បែកធ្លាយព័ត៌មានមកថា ក្រោយពីនាង បានផ្តាច់ចំណង ស្នេហាជាមួយ បុរសក្រៅ ស្រុកម្នាក់ មិនបានយូរខែប៉ុន្មានផង នាងក៏ផ្តើមមាន ទំនាក់ទំនង ស្នេហាថ្មីឡើងវិញ ជាមួយនិស្សិតឆ្នាំទី៣ វ័យក្មេងម្នាក់ ផ្ទុយពីការប្រកាស របស់ខ្លួនថា ឈប់រវីរវល់ ជាមួយនឹងរឿង ស្នេហានេះទៀតហើយ ។

ផ្អែកតាមប្រភព ពីរង្វង់អ្នកសិល្បៈស្និទ្ធស្នាល និងតារាស្រីរូបនេះ បាននិយាយថា កញ្ញា ពេជ្រ ថាវរ៉ា មុននេះបានផ្តើម បង្កាត់ភ្លើងស្នេហ៍ ថ្មីឡើងវិញ ជាមួយនឹងបុរស វ័យជាង២០ឆ្នាំម្នាក់ ដែលគេស្គាល់ថា ជានិស្សិតកំពុងបន្តការ សិក្សានៅសាកលវិទ្យាល័យ មួយក្នុងក្រុងភ្នំពេញ ។ ម្យ៉ាងទៀត ចំពោះការចាប់ផ្តើម សាងសម្ព័ន្ធភាព ស្នេហាថ្មី រវាងតារាសម្តែង កញ្ញា ពេជ្រ ថាវរ៉ា ជាមួយគូស្នេហ៍ និស្សិតឆ្នាំទី៣ ម្នាក់នេះ ដំបូងឡើយ ត្រូវបានគេគិតថា អាចនិងឈាន ដល់ដំណាក់កាល ជីវិតអាពាហ៍ពិពាហ៍ ។

ប្រភពខាងលើ បានបន្តថា ទោះបីជាកន្លងមក កញ្ញា ពេជ្រ ថាវរ៉ា ធ្លាប់បានបង្ហាញ ពីភាពស្និទ្ធស្នាល ល្អូកល្អឺនស្អិតល្មួតដូច ស្ករតាំងម៉ែ យ៉ាងណាក្ដី ប៉ុន្តែសម្ព័ន្ធភាពស្នេហ៍ របស់នាងជាមួយ គូស្នេហ៍ថ្មី នៅតែមិនអាចថែរក្សា ឲ្យនៅស្ថិតថេរ គង់វង្ស ជាអមតៈ ដល់ថ្ងៃអនាគត នោះឡើយ ពោលគឺវាបាន រលត់បាត់ទៅវិញ ទាំងភាពសោកសៅបំផុត ដោយបន្សល់ទុក នៅស្នាមរបួសឈឺចាប់ ខ្លោចផ្សាជាថ្មីសម្រាប់ តារារូបនេះ។

ប្រភពបានបញ្ជាក់ថា ក្រោយពីជួប វិបត្តិប្រេះស្រាំ បែកបាក់ស្នេហ៍ ជាថ្មីឡើងវិញ កញ្ញា ពេជ្រ ថាវរ៉ា ហាក់បង្ហាញពីភាព សោកសៅ មិនសប្បាយចិត្ត រហូតដល់ពេលខ្លះ តែងអង្គុយយំទូញ សោកម្នាក់ឯងស្ទើរ រីងរៃខ្លួន បាយមិននឹកទឹក មិនស្រេកទៀតផង ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះគេក៏បានដឹងថា ពេជ្រ ថាវរ៉ា បានសម្រេចចិត្ត អូសវ៉ាលីសឡើង យន្តហោះចេញទៅ ប្រទេសចិន ស្ងាត់ៗ ដើម្បីបំបាត់ភាព សៅហ្មងផ្ទាល់ខ្លួន។

យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ នៅឡើយទេថា តើដំណើរចេញទៅ ក្រៅប្រទេសរបស់កញ្ញា ពេជ្រ ថាវរ៉ា ធ្វើឡើង ក្នុងគោលបំណងអ្វី? ជាការចេញទៅដើរកម្សាន្ត លំហែបំបាត់ទុក្ខ ឬមួយជាការងារសិល្បៈនោះទេ?

គេហទំព័រកម្សាន្ត LookingTODAY កាលពីរសៀល ថ្ងៃទី០៨ រហូតមកដល់ ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៥ នេះមិនអាចស្វែង រកការបកស្រាយ តាមទូរស័ព្ទពីកញ្ញា ពេជ្រ ថាវរ៉ា បាននៅឡើយទេ ខណៈលេខទូរស័ព្ទ របស់នាងមិនអាច ធ្វើការទំនាក់ទំនងបាន ៕









ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម