រថយន្តហ៊ីយ៉ាន់ដាយដឹកកុងតឺន័រ គាំងចង្កូតបុកបំពង់ទឹកស្អាត ទៅមុខលែងរួច
ខេត្តកំពង់ឆ្នាំង ៖ រថយន្តប្រភេទសណ្តោងកុងតឺន័រមួយគ្រឿង បានបើកខុសផ្លូវជ្រុលមកខាងឆ្វេងដៃទៅ បុកផ្ទប់ ដើមចំប៉ី និងធ្លាក់បែកលូ ទើបទៅ មុខលែងរួច សំណាងល្អដែរ មិនមានអ្នកណា ម្នាក់រងរបួសនោះទេ ដែលហេតុការណ៍ នេះកើតឡើងកាលពីម៉ោង១២ និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ឧសភា ២០១៥ ស្ថិតនៅលើ កំណាត់ផ្លូវជាតិ លេខ៥ ចន្លោះគីឡូម៉ែត្រ លេខ៩០និងលេខ៩១ ក្នុងភូមិឡ ទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា រថយន្តខាងលើម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទសណ្តោង សឺមី រ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 3C-0353 បើកបរដោយ បុរសឈ្មោះ ងឹម នឿន អាយុ៣២ឆ្នាំ មានទីលំនៅ ស្រុកត្រាំកក់ ខេត្តតាកែវ ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ អ្នកបើកបរបានបើក រថយន្តចេញពី រាជធានីភ្នំពេញ ទៅខេត្ត បាត់ដំបង ស្រាប់តែមក ដល់ចំណុច កើតហេតុ រថយន្តបាន រលត់ម៉ាស៊ីន បណ្តាលឱ្យគាំង ចង្កូតហ្វ្រាំងមិនជាប់ ហើយបានជ្រុល មកឆ្វេងដៃបុក នឹងដើមចំប៉ី និងធ្លាក់លូតែម្តង ។
ក្រោយពេលកើតហេតុ គេឃើញមានការខូចខាតដូចជាបែកបំពង់ទឹកស្អាតរបស់ក្រុមហ៊ុនអាន កូធ្លាយ ទឹកពេញថ្នល់ បែកលូទឹករបស់ មន្ទីរ សាធារណការ ចំណែករថយន្តវិញ បានដាច់កង់មុខ ទាំងសងខាង និងដាច់រទីល ទៀតផង សំណាងល្អអ្នកបើកបរ និងព្រូម្នាកទៀត មិន មាន រងរបួសនោះទេ ។ រថយន្តខាងលើបាន ទុកនៅកន្លែង កើតហេតុ មួយយប់ ហើយនៅវេលា ព្រឹកថ្ងៃទី០៩ ឧសភា នេះ សមត្ថកិច្ច បានយករថយន្ត មកស្ទូចរថយន្ត ខាងលើយកទៅ រក្សាទុកនៅ ការិយាល័យចរាចរណ៍ ផ្លូវគោកខេត្ត ដើម្បីរង់ការ ដោះស្រាយ តាមនីតិវិធី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!