រថយន្ត​កង់ ​១០​ដាច់​ហ្វ្រាំង​ បុក​រះ​ម៉ូតូ​ ២​គ្រឿង​ ស្លាប់​ម្នាក់ របួស​ធ្ងន់​ -ស្រាល ​៣នាក់

 
 

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ និង៣នាក់ទៀតរបួសធ្ងន់-ស្រាលក្នុង ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ដ៏គួរឱ្យរន្ធត់ មួយដែលបង្កឡើងដោយរថយន្ត ម៉ាកអ៊ីស៊ុយហ្ស៊ុយកង់ ១០ធុនធំមួយគ្រឿង បើកក្នុងល្បឿនលឿន ដាច់ហ្វ្រាំងជ្រុលបុករះ និងកិនម៉ូតូចំនួន២គ្រឿង ដែលកំពុងធ្វើដំណើរ តាមដងផ្លូវបណ្តាលឱ្យម៉ូតូ អូសកៀបក្រោមកង់ រថយន្តរងការខូចខាត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះកើតឡើងនៅតាម បណ្តោយផ្លូវជាតិលេខ១ ទល់មុខនឹង ភោជនីយដ្ឋានសម្បត្តិ មាន ហេង ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង៧ និង២៥នាទីព្រឹក ថ្ងៃទី០៨ ឧសភា ២០១៥ ។ 

តាមប្រភពពីសាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេសង្គេត ឃើញយុវជន៤នាក់ ជិះម៉ូតូ២គ្រឿងផ្សេងគ្នា ដែលមួយគ្រឿងម៉ាកសង់C១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល  1L-0243 បើកបរដោយយុវជនម្នាក់ តាមបណ្តោយ ផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច និងមួយគ្រឿងទៀតម៉ាកឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DD-0744 ជិះគ្នា៣នាក់ តាមបណ្តោយ ផ្លូវជាតិលេខ១ ក្នុងទិសដៅស្របគ្នា និងក្នុងល្បឿនធម្មតាដូចគ្នា ។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តខាងលើ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ  3A-5863  បើកបរដោយបុរសម្នាក់ បើកចេញពីផ្លូវបេតុងបំណង ឆ្ពោះឡើងទៅផ្លូវជាតិលេខ១ ក្នុងល្បឿនយ៉ាងលឿន ខណៈនោះរថយន្តបានដាច់ ហ្វ្រាំងធ្វើឱ្យជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីម ស៊េរីឆ្នាំ២០១០ ដែលបើកបរដោយយុវជនម្នាក់ បណ្តាលឱ្យម្ចាស់ម៉ូតូ ខ្ទាតចូលក្រោមកង់រថយន្ត កិនធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម ហើយរថយន្តនៅមិន ទាន់អស់ល្បឿន បានជ្រុលទៅបុកម៉ូតូ មួយគ្រឿងទៀតម៉ាកឌ្រីមដូចគ្នា ដែលបើកបរដោយយុវជន ៣នាក់យ៉ាងពេញទំហឹង បណ្តាលឱ្យយុវជន ២នាក់រងរបួសធ្ងន់ និងម្នាក់រង របួសស្រាល ។

ចំណែករថយន្តបង្កនៅ តែមិនទាន់អស់ល្បឿនក៏បាន ជ្រុលទៅបុកផ្ទប់នឹង របងភោជនីយដ្ឋាន សម្បត្តិមាន ហេង នាំទាំងម៉ូតូជនរងគ្រោះ កៀបជាប់ក្រោមកង់ រថយន្តពេញទំហឹងកៀបជាប់ នឹងរបងទើបទៅមុខលែងរួច ។ ភ្លាមៗនោះ បុរសជាម្ចាស់រថយន្ត បង្កបានបើកទ្វារចេញ មកខាងក្រៅ ហើយព្យាយាមរត់គេច ខ្លួនបាត់ស្រមោលតែម្តង ។ ចំណែកម៉ូតូទាំង២គ្រឿង មួយគ្រឿងត្រូវរងការ ខូចខាតទាំងស្រុង និងមួយគ្រឿងទៀតរងការ ខូចខាតបន្តិចបន្តួច ។

រីឯយុវជន៣នាក់ មាន២នាក់ដែលរង របួសធ្ងន់ត្រូវរថយន្ត សាមុយរបស់មន្ទីរពេទ្យ ឯកជនមកដឹកយកទៅ សង្គ្រោះភ្លាមៗផងដែរ ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម